ភ្នំពេញ ៖ តារាចម្រៀងរូបសង្ហាមុខមាត់ដូចជាកូនកាត់ លោក Step បានបង្ហើបប្រាប់ Fans Fans ឲ្យបានដឹងអំពីវិធីសាស្រ្តងាយៗរបស់ខ្លួនដែលធ្វើឲ្យស្បែក ស ម៉ត់ រលោង និងគួរឲ្យស្រលាញ់ ។

យោងតាមការបង្ហោះរបស់ម្ចាស់បទ សុំមួយនាទីជាសង្សារ រូបនេះបានលើកឡើងថា បើសិនចង់ឲ្យសាច់មុខស្រស់ស្អាតនោះគឺគ្រាន់តែ ចង់បានស្បែកមុខ ស ស្អាត មានអីពិបាកអង្គុយមុខ Laptop ដាច់យប់រាល់យប់ទៅបានហេីយ ។ ស្តាប់ទៅគួរឲ្យអស់សំណើចខ្លាំងណាស់ ហើយក៏មានអ្នកគាំទ្រជាច្រើនចូលខមមិននៅក្នុងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ ។
គួរបញ្ជាក់ឲ្យដឹងថា ពាក្យសម្តីរបស់តារាចម្រៀងបានលើកឡើង ក្នុងន័យលេងសើចប៉ុណ្ណោះ ៕



ដោយ ៖ គន្ធា