ថៃ ៖ លោក Mario Maurer និងនាង JunJera Junpitakchai ចាប់ផ្តើមបែកធ្លាយស្នេហារបស់អ្នកទាំងពីរ កាលពីឆ្នាំ ២០១៥ ប៉ុន្តែគូស្នេហ៍មួយគូនេះ មិនដែលបង្ហោះរូបថតជាគូជាមួយគ្នា នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនឡើយ ។ 

/

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលបែកធ្លាយដំបូងៗ អ្នកទាំងពីរតែងតែលេចលឺព័ត៌មានជារឿយៗ ។ មួយរយៈប្រហែលជា ៦ ខែចុងក្រោយនេះ មានហ្វេនជាច្រើនគិតថា គូសង្សារនេះបែកគ្នា ព្រោះមិនឃើញមានព័ត៌មានអ្វីសោះ ។ 

/

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត នាង JunJera Junpitakchai បាននិយាយថា ខ្លួននិងលោក Mario Maurer នៅស្រលាញ់គ្នាដូចដើម ។ អ្នកទាំងពីរតែងតែណាត់ជួបគ្នានៅពេលទំនេរពីការងារ តែមិនដែលបង្ហោះរូបជាគូជាសាធារណៈនោះទេ ដូច្នេះទើបមានគេគិតថា ខ្លួនបានបែកចែកផ្លូវគ្នា​ ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook