ភ្លើងឆេះព្រៃនៅកោះ Canary ប្រទេសអេស្បាញ ពេលនេះកំពុងតែរាលដាលយ៉ាងខ្លាំងដែលមកដល់ពេលនេះមនុស្សជាង ៤៧០០ នាក់ត្រូវបានគេជម្លៀសចេញពីតំបន់តាមការប្រកាសរបស់រដ្ឋបាលក្នុងតំបន់។/ក្រុមអ្នកពន្លត់អគ្គីភ័យបានស្វះស្វែងគ្រប់មធ្យោបាយក្នុងការពន្លត់ភ្លើងព្រៃនេះ។ បើនិយាយពីភ្លើងឆេះព្រៃនៅអេស្បាញ គឺវាសឹងតែជាទម្លាប់ទៅហើយ ដោយវាមានកើតឡើងរាល់ឆ្នាំ ក្នុងនោះកាលពីប៉ុន្មានឆ្នាំមុននៅតំបន់ La Gomera មានភ្លើងឆេះព្រៃធម្មជាតិដោយបានលេបត្របាក់យកព្រៃអស់ជាង ៣ ពាន់ហិកតា ទៅជាមួយនឹង ១ ភាគ ១០ នៃតំបន់ព្រៃ Garagonay ដែលជាតំបន់ព្រៃអភិរក្សរបស់ UNESCO ផងដែរ។/ការជម្លៀសប្រជាជនលើកនេះ ២៥០០ នាក់គឺត្រូវគេជម្លៀសចេញពីភូមិចំនួន ១៣ ដែលស្ថិតនៅខាងត្បូងភាគខាងកើតនៃកោះ ហើយនៅមាន ២២០០ នាក់ផ្សេងទៀតដែលគេរំពឹងថានឹងអាចនាំអោយមានជម្លៀសចេញ។ ភ្លើងឆេះព្រៃនេះបានបណ្ដាលមកពីមូលហេតុធម្មជាតិហើយចាប់ពីខែមករាមកដល់ខែសីហានេះ នៅអេស្បាញភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ និងដីដាំដំណាំអស់ជាង១៣១០០ ហិកតាហើយ៕

/

ដោយ៖ ម៉ូកាប្រភពពី៖​ aljazeera