២០១៦ ជាឆ្នាំដែលពេញទោដោយខ្សែភាពយន្តរន្ធត់ គ្រាន់តែ ដើមឆ្នាំ  ប៉ុណ្ណោះ  បន្ទាប់ពីរឿងខ្មោច ដែលគួរអោយខ្លាច “Friend Request” មានខ្សែភាពយន្តមួយទៀតគឺThe Mirror 3D ដែលមិនចាញ់ ខ្សែភាពយន្តរន្ធត់ផ្សេងៗប៉ុន្មានទេ។

/

The Mirror 3D ជាខ្សែភាពយន្តអាស៊ី ដែលរួមបញ្ចូលគ្នាពីរឿងខ្លីៗមកពី  ៣ ប្រទេស។ ប្រទេសកូរ៉េ បង្ហាញ ដំបូងគេក្នុង  ខ្សែភាពយន្តនេះ​ “The Phone”។ រឿង  ចាប់  ផ្តើមពីការជាសះស្បើយពី គ្រោះ ថ្នាក់ចរាចរណ៍ របស់នារីម្នាក់ដែលគាត់តែងតែលេងChatតាមទូរស័ព្ទជាមួយមនុស្សប្លែកមុខ។នាង មានអារម្មណ៏កាន់តែធុញនៅពេលដែលជើងគាត់ជាប់រុំបង់ដោយសារ  គ្រោះថ្នាក់នោះ តែនាងមាន អារម្មណ៌ល្អជាមនុស្សចំលែកដែលបាន Chat ជាមួយគ្នានោះ។ដូចជាសាច់រឿងផ្សេងៗទៀតអញ្ចឹង អ្វីដែលនាងបានធ្វើពីមុនមិនកើតឡើងតាមនាងគិតទេ ហើយអ្នកត្រូវតែទស្សនាខ្សែភាពយន្ត នេះ ដើម្បីដឹងថានឹងមានអ្វីកើតឡើង។

/

“Grandma” រឿងមួយទៀតកើតនៅប្រទេសថៃ។ រឿងគឺចាប់ផ្តើម  ពី លះពេលវេលារបស់របស់គាត់ មកមើលថែចៅប្រុសនៅផ្ទះតែឯង។ ដូចរឿងដែលកើតឡើង   រាល់ថ្ងៃ ដែលឪពុកម្តាយ ភាគច្រើន ត្រូវទោធ្វើការ ហើយទុក  កូនឲ្យយាយតាជាអ្នកមើលថែ។  ចំណងមនោសញ្ចេតនាមួយនេះកាន់តែ ជិតស្និទ្ធរវាងយាយតានិងចៅ នៅពេលដែលក្មេងម្នាក់នោះត្រូវឪពុកម្តាយគេទុកចោល។

/

“Filming” រឿងទី៣នៅក្នុងខ្សែភាពយន្តនេះ វាមានលក្ខណៈកំប្លែងបន្តិចនៅកន្លែងថតកុន។ អ្វីដែល កាន់តែអស់សំណើចនោះគឺពួកគេកំពុងថតរឿងខ្មោចហើយមានរឿងចំលែកបានកើតឡើងនៅក្នុង ពេលថតនោះ។ ភាពភ័យខ្លាច លាយឡំជាមួយភាពសោកសៅនិងការសើចសប្បាយ នឹងធ្វើឲ្យខ្សែ ភាពយន្តនេះកាន់តែគួរអោយចង់មើល។ The Mirror​ 3D មានចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៣​ កុម្ភៈ នេះតទៅ

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង  ពត៌មានផ្សេងៗ  ទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាម  ប្រព័ន្ធបណ្តាញ  សង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia  ហើយ  ក៏អាច add ចៃកុន ជា មិត្តក្នុងកម្មវិធីLINE ដែល  មាន ID: @JAIKON ដើម្បី  ទទួល  បានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

ប្រភព ៖ Westec Media Limited