នគរបាលបានបាញ់ប្រហារទៅលើបុរសកាន់ដាវម្នាក់ ដែលបានព្យាយាមចូលទៅកន្លែងរបស់នាយករដ្ឋមន្ដ្រី Najib Razak។នគរបាលបានបាញ់ប្រហារបុរសម្នាក់ដែលកាន់ដាវ និងព្យាយាមចូលទៅអាគាររបស់នាយករដ្ឋមន្ដ្រី Najib Razak នៅក្នុងក្រុង Putrajaya កាលពីថ្ងៃទី ៩កាក្កដា។
/
Reuters ដកស្រង់ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន អោយដឹងថា នគរបាលបង្ខំចិត្ត ផ្ទុះអាវុធខណៈដែលបុរសម្នាក់ រួមជាមួយស្ដ្រីម្នាក់ កាន់ដាវ ព្យាយាមចូលទៅកាន់អាគាររបស់នាយករដ្ឋមន្ដ្រី ដោយខុសច្បាប់។បុរសម្នាក់ដែលត្រូវបានបាញ់ប្រហារនោះ បានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ចំណែកស្ដ្រីរួមដំណើរកំពុងត្រូវបានបន្ដការព្យាបាល។ យោងតាម​ ទំព័រ The Star របស់ ម៉ាឡេស៊ី បានអោយដឹងថា អ្នកទាំងពីរដែលបានព្យាយាមចូលទៅកាន់អាគាររបស់នាយករដ្ឋមន្ដ្រី គឺមានកាន់ដាវរបស់ជប៉ុន។ នៅក្នុងការព្យាយាមសម្រុកចូល ពួកគេបានចាប់នគរបាលម្នាក់ធ្វើជាចំណាប់ខ្លាំង និងបានប្រើប្រាស់ដាវនោះ គំរាមដល់អាយុជីវិត។រហូតមកទល់នឹងពេលនេះ ប្រវត្តរូបរបស់អ្នកទាំងពីរនេះ និងអ្នកនៅពីក្រោយខ្នងករណីនេះ មិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD