កាលពីយប់ថ្ងៃម្សិលមិញ (5/5) Tour សម្តែងទូទាំងពិភពលោករបស់ Justin Bieber បានឈប់សម្តែងនៅឯ Dubai។ តារាចម្រៀងជនជាតិកាណាដា បានមានការភ្ញាក់ផ្អើលមួយ ដោយមានអ្នកគាំទ្រម្នាក់រត់ឡើងលើឆាកតន្ត្រី ក្នុងពេលដែលខ្លួនកំពុងសម្តែងបទចុងក្រោយ។

/

ពេល Justin កំពុងអង្គុយជិតព្យាណូ និងសម្តែង ច្រៀងបទ Believe, Fan ម្នាក់ពាក់អាវពណ៌ស ខោខូវបយ បានរត់យ៉ាងលឿនពីផ្នែកខាងក្រោយតារាចម្រៀងវ័យក្មេងនេះ។ បើតាមរូបភាពក្នុងវីដេអូដែលថតបានពី Fan ផ្សេងទៀតដែលកំពុងទស្សនាការសម្តែងនោះ ឃើញថា បុរសម្នាក់នោះរត់ឡើងលើឆាក ដោយព្យាយាមចង់អោប Justin។ ជាក់ស្តែង ពេលអ្នកគាំទ្រម្នាក់នោះបានមកក្បែរ Justin បុគ្គលិកការពារម្នាក់បានរត់មកចាប់ផ្តួលបុរសម្នាក់នោះ។ ការប៉ះទន្គិចគ្នានោះ បានធ្វើឲ្យធ្លាក់ជ្រុះព្យាណូមកកណ្តាលឆាកផងដែរ។

/

ចំណែក Justin វិញ បានគេចមកម្ខាងនៃឆាកតន្រ្តី។ ក្រោយរយះពេលប៉ុន្មានវិនាទីក្រោយមក Justin មានស្មារតី និងសម្តែងវិញធម្មតា ធ្វើហាក់ដូចជាមិនមានអ្វីកើតឡើង។

ទស្សនាវីដេអូខាងក្រោម៖

 

ដោយ៖ សិលាប្រភព៖ K14