ពេលនិយាយដល់រឿងមនុស្សព្រៃ គេប្រាកដជានឹកដល់រឿង Tarzan ជាមិនខាន ព្រោះរឿងនេះគឺជារឿងដ៏ល្បីមួយ តាំងតែពីយូរណាស់មកហើយ ដែលនិយាយអំពី បុរសម្នាក់រស់នៅក្នុងព្រៃ ដែលចិញ្ចឹមដោយសត្វស្វា ។

Theឥលូវនេះ Tarzan បានត្រឡប់មកជួបជាមួយនិង ទស្សនិកជនសារជាថ្មីទៀតហើយ ដោយលើកនេះមកជាកុនគំនូរជីវចល លក្ខណៈ​ 3D ម្តង ។ រឿង Tarzan ថ្មីនេះត្រូវបានសរសេរនិងដឹកនាំសារជាថ្មីឡើងដោយ Reinhard Klooss ។ រឿង Tarzan ថ្មីនេះនឹងត្រូវផ្តោតទៅលើតួTarzan និង Jane ដែលត្រូវការពារព្រៃភ្នំដ៏ស្រស់ស្អាតមួយ​ ដែលកំពុងទទួលរងការ រាតត្បាតពីពួកក្រុមហ៊ុនធំមួយ ដើម្បីស្វែងរករបស់មានតំលៃម្យ៉ាង ។

Theតួ Tazan ត្រូវបានបញ្ចូលសំលេងដោយ Kellan Lutz ចំណែក Jane Porter ត្រូវបានបញ្ចូលសំលេងដោយ Spencer Locke ។ Tarzan 3D បានកំពុងចាក់បញ្ចាំងនៅឯ ប៉ែកអឺរ៉ុបខ្លះៗនិងអាមេរិច ហើយនិងបន្តមកដល់កម្ពុជាយើង ក្នុងពេលឆាប់ៗនេះ ៕ 

សំរាប់ព័ត៌មានកំសាន្តផ្សេងៗទៀត ដ៏សំបូរបែបទស្សនិកជន អាចចុចទីនេះដើម្បីអាន 

ប្រែសម្រួល ៖ លីលីប្រភព ៖ youtube