បើតាមប្រភពសារព័ត៌មាន The Daily Mail ដែលបានចេញផ្សាយ កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅថ្មីៗនេះ  បានអោយដឹងថា ដោយយោងទៅតាមសម្តី ក៏ដូចជាការព្យាករណ៍របស់​អ្នកវិទ្យាសាស្រ្ត បានបញ្ជាក់អោយដឹងថា  សត្វចម្លែក (Alien) និងអាចមកដល់ភពផែនដីយើងនេះ មិនច្រើនជាង100​ ឆ្នាំខាងមុខទៀតនោះទេ។

ដូច្នេះហើយ  ទាក់ទិននឹងបញ្ហាមួយនេះ  ក៏មានការណែនាំ ពីសំណាក់អ្នកវិទ្យាសាស្រ្តដ៏ល្បីមួយរូបដោយគាត់បាននិយាយថា  វាគឺជាបញ្ហាប្រឈមមួយរបស់រដ្ឋាភិបាល ដូច្នេះយើងត្រូវប្រាកដអោយបានថា ត្រៀមខ្លួនរូចជាស្រេចមុនពេលការមកដល់របស់ពពួក សត្វចម្លែក (Alien) ទាំងនោះ។

width=497

គួរបញ្ជាក់ផងដែរថា  បើយោងទៅតាមអ្នកនាំពាក្យគឺលោកស្រី  Jocelyn Bell Burnell បាននិយាយទៅកាន់  សន្មិសិទសារព័ត៌មាន  Euroscience ( The Euroscience Open Forum conference ) បានអោយដឹងថា ពួកយើងកំពុងតែមានការសង្ស័យទាក់ទងទៅនឹង ភាពរស់រានមានជីវិតរបស់  (Alien) នៅក្នុងភពមួយផ្សេងទៀត ដែលពោរពេញទៅដោយថ្ម រីឯ បរិយាកាសវិញ ក៏ពោរពេញទៅដោយ កាបូនឌីអុកស៊ីត និង អូហ្សូន ផងដែរ។

/

លើសពីនេះទៅទៀត បើតាមអ្នកវិទ្យាសាស្រ្ត ក៏បានចោតជាសំនួរសួរ ថាតើ  ពួកយើងគូរតែធ្វើការផ្សព្វផ្សាយ ទាក់ទិននឹងវត្តមាន  ខណៈពេលដែលមានភាពរស់រានមានជីវិតនៅភពផ្សេងទៀត ក្រៅពីភពផែនដីដែរ ឬទេ ? រីឯ អ្នកវិទ្យាសាស្រ្តផ្សេងទៀត បាននិយាយថា ប្រសិនបើពួកយើង ប្រកាសថា ការមកដល់នូវវត្តមានរបស់ (Alien)​ ទាំងនោះ វាគឺជាសត្រូវរបស់ពួកយើង នោះនិងអាចនាំអោយកើតមានការប្រឈមមុខដាក់គ្នា  ក៏ដូចជា  ការតទល់ ដែលវាអាចធ្វើអោយ វិនាសអន្តរាយ ដល់ភពផែនដីជាក់ជាមិនខាន៕

ដោយ ៖ រិទ្ធីប្រភព ៖​ dailymail