នៅក្នុងកម្មវិធី X-File តារារបស់ប៉ុស្តិ៍ទូរទស្សន៍ tvN កូរ៉េដែលបានផ្សាយនៅថ្ងៃទី១៣/៨នាង Seo Ah Ra បានធ្វើឲ្យមានការចាប់អារម្មណ៍ ព្រោះត្រូវបានគេហៅថា ស្រីស្អាតញៀនប៊ីគីនី។ ព្រោះស្រលាញ់ចូលចិត្តសំលៀកបំពាក់ប៊ីគីនីខ្លាំងពេក នាងក៏សំរេចចិត្តស្លៀកប៊ីគីនីដើរគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងការប្រកួតស្លៀកប៊ីគីនីមួយ។
ស្រីស្អាតកូរ៉េម្នាក់នេះ បានដើរលើចម្ងាយផ្លូវដ៏ឆ្ងាយមួយពីទីក្រុង Seoul រហូតដល់ទីក្រុងសមុទ្រ Pusan របស់កូរ៉េ ព្រោះដើម្បីតែការប្រលងមួយដែលប្រារព្ធឡើងនៅឆ្នេរសមុទ្រ។ ពេលទៅដល់នោះភ្លាម នាងបានក្រាលផ្ទាំងក្រណាត់ និងគេងសំរាកនៅលើវាលខ្សាច់ពណ៌ស បើទោះជាដឹងថាវាជះឥទ្ធិពលមិនល្អដល់ស្បែកនាងក៏ដោយ។

នាង Seo Ah Ra ត្រូវបានគេដាក់រហស្សនាមជា ស្រីស្អាតញៀនប៊ីគីនី

Seo Ah Ra គេងលើកម្រាលទាំងកណ្តាលថ្ងៃក្តៅ
ដើម្បីត្រៀមសំរាប់ការប្រលងនេះ នាងបានយកតាមខ្លួននូវសំលៀកបំពាក់ប៊ីគីនីចំនួន ៥០ឈុត ដែលមានតំលៃប្រហែល ៤,៨០០ ដុល្លារអាមេរិច។ ជាពិសេសជាងនេះ នាងបានស្លៀកប៊ីគីនីគ្រប់ពេល គ្រប់ទីកន្លែងដែលនាងបង្ហាញខ្លួន។ ពេលទៅជាមួយមិត្តភក្តិ នៅក្នុងហាង រឺក្នុងបន្ទប់ទឹក...គ្រប់ទីកន្លែង គឺនាងបានធ្វើឲ្យអ្នកនៅជុំវិញខ្លួននាងមានការភ្ញាក់ផ្អើល។ ក្នុងនោះ ពេលទៅញ៉ាំអាហារនៅហាងមួយ នាងបានផ្លាស់ប៊ីគីនីដល់ទៅ ៥ឈុត។
ក្រោយពេលការប្រកួតប៊ីគីនីនៅឆ្នេរសមុទ្រ Pusan បានបញ្ចប់ នាងបានវិលត្រលប់មក Seoul វិញដោយបន្តស្លៀកឈុតប៊ីគីនីលើចម្ងាយផ្លូវ ៩០០km ដដែល៕
ដោយ៖ សិលាប្រភព៖ k14