អន្តរជាតិ ៖ បើតាមការអោយដឹងពីភ្នាក់ងារសន្តិសុខ ប្រចាំអាកាសយានដ្ឋានមួយ នាទីក្រុង អាមស្ទឺដាម (Amsterdam ) ប្រទេសហូឡង់ បានអោយដឹងថា ពួកគេបានរកឃើញសត្វអាពីង(រពីង)រស់ដល់ទៅ ២០០ ក្បាលនៅក្នុង វាលី (luggage) របស់ប្តីប្រពន្ចជាជាតិអាល្លឺម៉ង់មួយគូ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍រកឃើញអាពីងរស់ទាំង ២០០ ក្បាលនេះ ត្រូវបានបែកធ្លាយក៏ដូចជា ត្រូវបានរកឃើញ បន្ទាប់ពីវាលី (luggage) របស់ប្តីប្រពន្ធមួយគូនេះ ត្រូវបានយកទៅឆែកឆេរ នឹង Scan ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ប្រចាំអាកាសយានដ្ឋាន Schipol នាទីក្រុង អាមស្ទឺដាម ។

ភ្លាមៗនោះ ខណៈពេលដែលធ្វើការឆែកឆេរ អាពីងរស់ទាំង ២០០ ក្បាល វាក៏បានរត់គេចខ្លួនចេញពី វាលី (luggage) ពាសពេញតែអាកាសយានដ្ឋាន ស្របពេលដែលភ្នាក់ងារមានសមត្តកិច្ចបានចេញយុន្ធនាការតាមបង្រាប ជនគេចខ្លួន ស្តិតនៅក្នុងសម្លៀកបំពាក់ឈុតខ្មៅទាំង ២០០ ក្បាលនេះ ដែលជាលទ្ធផល យុន្ធនាការមួយនេះ ក៏ទទួលបានជោគជ័យ។
ដោយឡែក បើនិយាយពីប្តីប្រពន្ធជនជាតិអាល្លឺម៉ង់មួយគូនោះវិញ ត្រូវបានភ្នាក់ងារមានសមត្តកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន រងចាំការដោះស្រាយស្របច្បាប់ណាមួយ ទៅនឹងគោលការណ៍របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ ukzambians