/មើលទៅរូបភាពខាងលើនោះតើលោកអ្នកអាចចំណាំបានទេថាជានរណា? ពិតណាស់នោះហើយគឺជាលោក Matthew McConaughey តារាសម្ដែងភាពយន្តអាមេរិកដែលលោកអ្នកធ្លាប់បានស្គាល់គេក្នុងខ្សែភាពយន្ត The Lincoln Lawer ជាដើម។/តែមើលទៅហាក់ដូចជាមិនសមសោះព្រោះ Matthew McConaughey គឺជាមនុស្សមានមាឌមាំសង្ហាមិនមែនរូបរាងបែបនេះនោះទេ។ ជាការពិតដែល Matthew គឺជាមនុស្សប្រុសម្នាក់មានរូបរាងសង្ហាតែដោយសារតែខ្សែភាពយន្តចុងក្រោយរបស់គេត្រូវបានតម្រូវអោយគេសម្រកគឺឡូអស់ ១៤៣ ផោនដើម្បីសម្ដែងជាតួខាវប៊ូយ ក្នុងខ្សែភាពយន្តចុងក្រោយរបស់គេ។/ក្នុងសាច់រឿងនេះគឺនិយាយពីជីវិតរស់នៅរបស់បុរសម្នាក់ដែលជាអ្នកលេងថ្នាំញៀន ដែលជីវិតគេត្រូវបានផ្លាស់ប្ដូរនៅពេលដែលគេដឹងថាខ្លួនគេមានផ្ទុកមេរោគអេដស៍។ ខ្សែភាពយន្តបែបនេះគឺកម្រនឹងមានគេថតចេញណាស់ព្រោះវាជាបញ្ហាមួយដែលកម្រមាននៅសហរដ្ឋអាមេរិក។/ហើយនៅក្នុងខ្សែភាពយន្តថ្មីរបស់លោកក៏តម្រូវអោយមានឈុតឆាកវាយតប់គ្នាផងដែរជាមួយប៉ូលីស ដែលឈុតនេះគឺត្រូវវាយមែនទែន ដែលបណ្ដាលអោយគេត្រូវលះបង់ជាខ្លាំង ទាំងសម្រកទម្ងន់ និងត្រូវវាយគ្នាដើម្បីអោយភាពយន្តនេះថតបានជោកជ័យុំ។ ខ្សែភាពយន្តថ្មីរបស់គេនឹងត្រូវបានគេរៀបចំចាក់បញ្ចាំងនាឆ្នាំ ២០១៣ ខាងមុខនេះ៕

ដោយ៖ ផានិតប្រភពពី៖ Dailymail