សុខ សោមាវត្តី ហាក់ដូចមិនបានព្រួយបារម្ភអ្វីទាំងអស់ ចំពោះការរៀបចំពីអាពាហ៍ពិពាហ៍របស់ខ្លួនដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៤វិច្ឆិកាកន្លងទៅ នៅគេហដ្ឋានខាងប្រុង។
អ្នកជិតស្និទ្ធជាមួយ តារាសំដែងដ៏ស្រស់ស្អាតរូបនេះ បានបង្ហើបឱ្យដឹងថា ពិធីមង្គលការនេះនាងទុកឱ្យខាងប្រុសជាអ្នកចាត់ចែងទាំងអស់ ពេលរៀបការរួចនាងនឹងត្រូវទៅរស់នៅផ្ទះខាង ស្វាមីរបស់នាង។

ដោយសារតែ ពិធីមង្គលការនេះ ខាងប្រុសជាអ្នកចាត់ចែង ដូច្នេះ សុខ សោមាវត្តី ហាក់ដូចជាមិនភ័យបារម្ភអ្វីនោះទេ ហើយនៅមុនថ្ងៃរៀបការជិតមកដល់ គេក៏បានឃើញនាងបើករថយន្ដទៅថតស្ពតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយផងដែរ។

សូមរំលឹកថា សុខ សោមាវត្តី បានរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១២ ជាមួយកូនប្រុសរបស់លោក ទូច ណារ៉ុថ អតីតស្នងការនគរបាល រាជធានីភ្នំពេញ មិនទាន់បានមួយខែផង អ្នកទាំងពីរក៏បានចូលរោងការ។ ពិធីមង្គលការនេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នៅភូមិគ្រឹះរបស់លោក ទូច ណារ៉ុថ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមរបស់ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូប ក្នុងនោះ ក៏មាន លោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការទៀតផង៕
ដោយ ៖ សីហា