ផ្ទះដែលមាននិស្ស័យ ត្រូវរថយន្តបុកជាច្រើនដងនោះ គឺជារបស់លោកអ៊ំ Tom Wardle អាយុ ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ Shirley អាយុ ៧៥ឆ្នាំ រស់នៅរដ្ឋ Bretforton, Worcestershire ប្រទេសអង់គ្លេស ។ មិនដល់រយះពេល ៣ឆ្នាំផង ប្តីប្រពន្ធវ័យចំណាស់ ដែលចូលនិវត្តន៍ហើយនេះ បានចំណាយប្រាក់អស់ ១៥.០០០ ផោន(លុយអង់គ្លេស) ដើម្បីសង់របងផ្ទះឡើងវិញ ដល់ទៅ ៦ដងព្រោះតែបណ្តារថយន្តនានា តែងតែជិះបុកចូលផ្ទះរបស់ពួកគាត់។

/

លោកអ៊ំ Tom Wardle

គ្រោះថ្នាក់លើកដំបូង កើតឡើងនៅខែ កញ្ញា ឆ្នាំ ២០១០។ ពីរបីខែក្រោយមក ប្តីប្រពន្ធចំណាស់មួយគូនេះ បានប្រកាសលក់ផ្ទះរបស់ខ្លួន ក្នុងតំលៃ ៣៥០.០០០ ផោន ប៉ុន្តែមិនមានអ្នកណាមកទំនាក់ទំនងទិញឡើយ។

/

គ្រោះថ្នាក់លើកទី ១

គ្រោះថ្នាក់លើកទី២ បានកើតឡើងនៅខែ មេសា ឆ្នាំ ២០១១។ កាន់តែធ្ងន់ធ្ងរជាងនេះ នៅខែសីហា ឆ្នាំដដែល ផ្ទះរបស់គាត់ ក៏ត្រូវរថយន្តបុកដល់ទៅពីរលើកថែមទៀត ដែលគ្រោះថ្នាក់ទាំងពីរលើកនេះ គឺខុសគ្នាតែ ពីរបីថ្ងៃប៉ុណ្ណោះ។

ចូលមកដល់ ឆ្នាំ ២០១២ នៅខែកក្កដា ផ្ទះដែលមាននិស្ស័យត្រូវរថយន្តបុកនេះ ក៏បានស្វាគមន៍ ដោយរថយន្តមួយគ្រឿងទៀត ដែលលើកនេះ គឺជាលើកទី ៥ ដែលផ្ទះរបស់គាត់ត្រូវរថយន្តបើកមកបុក។

/

គ្រោះថ្នាក់លើកទី ២

/

/

គ្រោះថ្នាក់លើកទី៣ និងទី៤ កើតឡើងខុសគ្នាតែ ពីរបីថ្ងៃ ប៉ុណ្ណោះ

ហើយចូលមកដល់ឆ្នាំ ២០១៣ កាលពីពេលថ្មីៗនេះ គឺនៅថ្ងៃទី ១៣ ខែមេសា កន្លងទៅនេះ ផ្ទះរបស់គាត់ទាំងពីរ ក៏បានត្រូវស្វាគមន៍ ពីរថយន្តមួយគ្រឿងទៀត។ មកដល់ពេលនេះ ផ្ទះដែលជាទីលានបញ្ចេញកំហឹងរបស់រថយន្តដល់ទៅ​ ៦លើក របស់ប្តីប្រពន្ធចំណាស់មួយគូនេះ នៅតែមិនទាន់លក់ដាច់នៅឡើយ បើទោះជាទម្លាក់តំលៃមកសល់ត្រឹមតែ ៧៥.០០០ ផោនក៏ដោយ។

/

គ្រោះថ្នាក់លើកទី ៦

ដោយ៖ សិលាប្រភព៖ k14