ជាការពិតណាស់ នៅលើលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជាញឹកញ៉ាប់ ដែលមានពេលខ្លះនោះ យើងសឹងតែមិនជឿក៏ថាបាន។
ដោយឡែក នាពេលនេះទំព័រ Camnews សូមនាំមកជូនលោកអ្នកនូវព័ត៌មានមួយប្លែក គឺ មានលោកតាម្នាក់ ដែលមានឈ្មោះថា Mike Greenstein និង មានវ័យរាងចាស់ជរាបន្តិចហើយនោះដែលលោកតា មានអាយុដល់ទៅ ៩១ ឆ្នាំ តែលោកនៅតែមានសេចក្តីក្លាហានក្នុងការបញ្ជេញនូវសមត្ថភាព ហើយក៏អាចនិយាយបានថា គាត់ជាមនុស្សដែលមានធ្មេញល្អបំផុត ស្របពេលដែលគាត់និងសំដែងសមត្ថភាព ដោយប្រើធ្មេញអូសរថយន្ត ដែលទម្ងន់ដល់ទៅ ១,៧ តោន ឯណោះតាមដងវិថីនៅក្នុង ទីក្រុង New York សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា សមត្តភាពសម្តែងនាពេលនោះ ក៏ត្រូវបានធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៏ Fox News ផងដែរ ។ លើសពីនេះទៅទៀត បើតាមប្រភពព័ត៌មានបានអោយដឹង ថាលោកតា វ័យ ៩១ ឆ្នាំរូបនេះ បានចាប់ផ្តើមសម្តែងនូវសមត្ថភាពបែបនេះ ចាប់តាំងពីគាត់បានចូលបំរើជាពលទាហានទ័ពអាកាសមកម្ល៉េះ ដែលពេលនោះគាត់បានសម្តែងដោយបានប្រើធ្មេញរបស់គាត់អូសឡានដឹកទំនិញធំៗ ដែលនៅលើនោះផ្ទុកទៅដោយទាហានពេញតែម្តង។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពនៃការសម្តែងរបស់លោកតា វ័យ ៩១ ឆ្នាំរូបនេះដោយប្រើធ្មេញរបស់គាត់ អូសឡានដែលមានទម្ងន់ដល់ទៅ ១,៧ តោន បានយ៉ាងណានោះសូមតាមដានទស្សនាវីដេអូ Clip ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធីប្រភព ៖ ninemsn