ស៊ីរី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្ងៃទី ០៣ តុលាម្សិលមិញនេះថា មានក្មេងស្រីម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ខណៈដែលរូបនាង បានជួយប្រទះនូវឥទ្ធិពលដ៏អាក្រក់ នៃភ្លើងសង្គ្រាមដ៏យូររុំារ៉ៃក្នុងស្រុក គឺប្រទេសស៊ីរី។

ប្រភពខាងលើបានអោយដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងស្រីដែលមានអាយុប្រហែលជា ៨- ៩ឆ្នាំនេះ មិនត្រូវបានគេស្គាល់អត្ដសញ្ញាណពិតប្រាកដនៅឡើយទេ។ សាកសពរូបនាង គឺត្រូវបានដេកស្លាប់នៅលើដងផ្លូវមួយ នៃទីក្រុង Aleppo ពោលគឺចំពេលដែលមានការប៉ះទង្គិចគ្នារវាងកងយោធាលោក Assad និងពួកក្រុមប្រឆាំងរាដ្ឋាភិបាលលោក Assad តែម្ដង ។
គួរបញ្ចាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ការប៉ះទង្គិចរវាងរដ្ឋាភិបាល លោក As-sad និងប្រទេសជិតខាង គឺទួគី ក៏បានធ្វើអោយក្មេងប្រុសម្នាក់ បានបាត់បង់ជីវិតផងដែរ។ លើសពីនេះទៅទៀត គឺបានធ្វើអោយក្មេងៗជាច្រើន រត់ប្រសេចប្រសាច ដោយសារគ្រាប់ផ្លោងរហូតដល់វង្វេងឪពុកម្ដាយអស់ក៏មាន។


តើប្រិយមិត្ដអ្នកអានទាំងអស់ យល់យ៉ាងណាចំពោះការដឹកនាំ ដែលអាចបណ្ដាលអោយមនុស្សរាប់លានអ្នក បានស្លាប់បាត់បង់ជីវិត ជាពិសេសគឺក្មេងៗ ដែលកើតមកមិនទាន់ដឹងក្ដី ត្រូវជួបភ្លើងសង្គ្រាមដ៏យូរអង្វែងមួយនេះ ហើយថែមទាំងឈានដល់ការបាត់បង់ឪពុកម្ដាយបងប្អូន និងស្លាប់ខ្លួនទៀតនោះ?
ដោយ៖ នារីប្រភព៖ dailymail