កំសាន្ត
>
តារា
រំភើបជំនួស ! Jimmy Kimmel ត្រៀមទទួលពានរង្វាន់អូស្ការ និងកំណើតកូនទីពីរ
07/12/2016 09:27
Jimmy Kimmel តារាទូរទស្សន៍អាមេរិកដ៏ល្បី ហើយលោកក៏ជាផលិតករ
អ្នកនិពន្ធ និងជាតារា
កំប្លែងម្នាក់ផងដែរនោះ បានប្រកាសទាំងរំភើបចិត្ត កាលពីថ្ងៃទី៥ ធ្នូ ២០១៦ កន្លងទៅនេះថា មិនត្រឹមតែពានរង្វាន់អូស្ការនៅឆ្នាំក្រោយប៉ុណ្ណោះទេ ដែលមានតម្លៃសម្រាប់រូបលោក តែពេលនេះលោក និងភរិយា Molly McNeamey កំពុងមានដំណឹងល្អមួយទៀត គឺលោកត្រៀមនឹងក្លាយជាឪពុកគេម្តងទៀតហើយ។តារាទូរទស្សន៍អាមេរិកវ័យ ៤៩ឆ្នាំ រូបនេះ សម្តែងអារម្មណ៍រំភើបជាខ្លាំង នៅពេលដែលដឹងថា កំណើតកូនទីពីរជិតមកដល់ ហើយលោកនិងភរិយាជាទីស្រឡាញ់ចង់ដឹងថា តើកូនទីពីរនេះជាប្រុសឬស្រី ដើម្បីត្រៀមរកឈ្មោះដាក់ឲ្យកូនទៀតផង ទន្ទឹមនឹងពេលវេលាដែលតារាប្រុសរូបនេះ ត្រៀមនឹងទទួលពានរង្វាន់អូស្ការ ចំពោះស្នាដៃសិល្បៈរបស់ខ្លួន នាថ្ងៃទី២៦ កុម្ភៈ ២០១៧ ខាងមុខនេះដែរ។ Jimmy Kimmel និងភរិយាមានកូនស្រីម្នាក់អាយុ ២ឆ្នាំហើយ ពួកគេកំពុងត្រៀមក្លាយជាឪពុកម្តាយកូនទីពីរទៀត ហើយនៅឆ្នាំក្រោយដែលធ្វើឲ្យតារាទូរទស្សន៍រូបនេះ រឹតតែរីករាយនៅពេលគេក៏ត្រៀមបានពានរង្វាន់សិល្បៈផងនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
មកស្គាល់តារាស្រីថៃ ៨ នាក់នេះ ដែលមានស្បែករលោងស្អាតគួរឱ្យស្រឡាញ់
28/04/2021 10:17
ខ្សែភាពយន្ដភាគថ្មីរបស់ James Jirayu និង Anne Thongprasom ក្លាយជាប្រធានបទដ៏ពេញនិយម នៅលើបណ្ដាញ Twitter
29/06/2020 16:22
ប្រជាប្រិយភាពរបស់ Mark Prin និង Mew Nittha បន្តល្បី បើទោះជា...
29/06/2020 15:06
Punjan Prama នឹងសម្ដែងរួមជាមួយ Preem Ranida នៅក្នុងខ្សែភាពយន្ដភាគថ្មី
29/06/2020 11:16
Great Warintorn នឹងសម្ដែងរួមជាមួយ Ice Preechaya នៅក្នុងខ្សែភាពយន្ដភាគថ្មី
27/06/2020 11:49