បារាំង៖ Selena Gomez និង The Weeknd បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី នៅពេលដែលពួកគេបានដឹកដៃគ្នា ទៅសាងភាពរ៉ូមែនទិក នៅទឹកដីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ តែការរីករាយរបស់តារាទាំងពីរវិះ នឹងខកព្រោះតែអតីត មិត្តស្រីរបស់គូស្នេហ៍ Selena គឺនាង Bella Hadid ក៏កំពុងនៅទីនោះដែរ។

គូស្នេហ៍វ័យក្មេងបានមកដល់ទីក្រុងប៉ារីសដើម្បីចូលរួមកម្មវិធី Fashion Week ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ ហើយវាក៏ជាពេលវេលាដែលតារាបង្ហាញម៉ូត Bella ចូលរួមសម្តែងក្នុងសប្តាហ៍នេះដែរនៅឯសណ្ឋាគារ George V ក្បែរទីកន្លែងដែល Selena និង The Weeknd កំពុងចំណាយពេលរួមគ្នានៅឯ La Reserve។

មហាជនកំពុងចោទជាសំណួរថានឹងមានអ្វីកើតឡើងប្រសិន បើអ្នកទាំងពីរជួប Bella នៅទឹកដីប៉ារីសនោះ ព្រោះតាំងពីទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់ Selena និង The Weeknd លាតត្រដាងជាសាធារណៈកាលពីខែមករា រឿងរ៉ាវពាក់ព័ន្ធនឹងអតីតគូស្នេហ៍គឺ The Weeknd ខំចៀសវាងមិនឲ្យកើតមានឡើយ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង