នាពេលថ្មីៗនេះ មានហេតុការណ៍មួយបានកើតឡើង ហើយវាជារឿងគួរអោយភ្ញាក់ផ្អើលមួយ នៅទូទាំងប្រទេសឥណ្ឌា​  ខណៈដែលអ្នកគ្រប់គ្រង ក្មេងៗនៅឯសកលវិទ្យាល័យភាគខាងកើតប្រទេសនេះ បានពិន័យសិស្សស្រីម្នាក់ ដោយបង្ខំអោយនាងផឹកទឹកនោមរបស់ខ្លួន បន្ទាប់ពីនាងបានធ្វើអោយកន្លែងគេងរបស់នាងសើម។

ក្រោយមកអ្នកគ្រប់គ្រងរូបនេះត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន កាលពីថ្ងៃច័ន្ទ បន្ទាប់ពីឪពុកម្តាយក្មេងស្រីវ័យ  ១០ ឆ្នាំដែលជាជនរងគ្រោះ បានដាក់ពាក្យប្តឹង  ប្រឆាំងនិងទង្វើអាក្រក់មួយនេះ ។

width=479               រូបថតក្មេងស្រីដែលជាជនរងគ្រោះ ពេលកំពុងផ្តល់កិច្ចសំម្ភាសន៏

ក្រោយមកបើតាមប្រភពពត៌មានបានអោយដឹងថា   ស្រ្តីរូបនេះ ត្រូវបានអនុញ្ញាតអោយនៅក្រៅឃុំជាបណ្តោះអាសន្ន។ យោងទៅតាមអគ្គនាយករងនៃសកលវិទ្យាល័យមួយនេះ បាននិយាយថា ការណីមួយនេះត្រូវបានពន្យាពេល ហើយគាត់ក៏បាននិយាយពីសកម្មភាពពិន័យដល់អាក្រក់នោះប្រាប់ដល់ទីភ្នាក់ងារសារពត៌មានអោយបានដឹងថា   ស្រ្តីដែលជាអ្នកគ្រប់គ្រងប្រចាំសាកលវិទ្យាល័យមួយនេះ  បានពិន័យអោយក្មេងស្រីដែលមានវ័យ  ១០ ឆ្នាំ  ដោយបង្ខំអោយនាងផឹកទឹកនោមរបស់ខ្លួន បន្ទាប់ពីក្មេងស្រីរូបនេះបានធ្វើអោយកន្លែងគេងរបស់នាងសើម។

width=479  រូបថតតូច គឺជាស្រី្ត ដែលបានដាក់ពិន័យទៅលើក្មេងស្រីដោយអោយផឹកទឹកនោមរបស់ខ្លួន

ករណីមួយនេះ    ក៏បានធ្វើអោយមានភាពភ្ញាក់ផ្អើល តាមបណ្តាញទំនាក់ទំនងសង្គម  ពោល គឺ គេហទំព័រ Facebook និង Twitter ជាដើម ដែលនៅក្នុងនោះ មានមតិរិះគន់មួយចំនួន ទៅលើសកម្មភាពពិន័យដែលមិនអាចទទួលយកបានមួយនេះ តែក្រោយមកក៏មានការបកស្រាយបំភ្លឺ ពីសំណាក់អ្នកផ្តល់ពិន័យរូបនេះ  ដោយគាត់បាននិយាយថា  ៖  កាលដែលគាត់បានធ្វើបែបនេះ គឺគ្រាន់តែចង់កែទំលាប់អាក្រក់នោះចេញ តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា  ក៏មានការអន្តរាគមន៍ពីសំណាក់ គណៈកម្មាធិការការពារសិទ្ធិកុមារជាតិរបស់ប្រទេសមួយនេះផងដែរ  ដោយក្នុងនោះស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះ ធ្វើការវែកញែក  និងតាមដានពីដំណើរដើមទងដែលនាំអោយកើតមានឡើងនូវករណីមួយនោះ និងធ្វើសេចក្តីរាយការណ៍មកអោយគណៈកម្មាធិការជាតិមួយនេះ ក្នុងរយៈពេល ១០ ថ្ងៃក្រោយ៕

ដោយ ៖​ រិទ្ធីប្រភព ៖ hindustantimes