ព័ត៌មានកំសាន្ត ៖ មួយសប្តាហ៍កន្លងផុតទៅ Theresa Fu (傅穎) បានធ្វើការអមដំណើរ ទៅក្នុងព្រឹត្តិការណ៍អាចបញ្ជាក់ឲ្យដឹងច្បាស់អំពីពាក្យចចាមអារាមឲ្យកាន់តែច្បាស់ថា នាងគឺជាស្រ្តីដែលស្រលាញ់ភេទដូចគ្នា និងជាស្រី្ត ដែលមានវ័យចំណាស់ដែលជះលុយ ដើម្បីដើម្បីទិញទឹកចិត្តដែលមានអាយុក្មេងជាងខ្លួន ក្នុងគោលបំណងបំពេញតណ្ហាខ្លួនឯង ។ 

/

/

ដោយយោងតាមគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Theresa Fu បាននិយាយដោយផ្ទាល់ថា វាគឺជារឿងដែលកំប្លែងពេកហើយដែលនិយាយថា ខ្ញុំគឺជាស្រី្ត ដែលមានវ័យចំណាស់ដែលជះលុយ ដើម្បីដើម្បីទិញទឹកចិត្តដែលមានអាយុក្មេងជាងខ្លួន ក្នុងគោលបំណងបំពេញតណ្ហាខ្លួនឯង ។ នាងគឺជាគ្រាន់តែជាដៃគូម្នាក់ ដែលនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំទេ ហើយចុះហេតុអ្វីបានជា និយាយដូច្នេះ?

Theresa Fu បាននិយាយថា នាងមានមិត្តប្រុសរួចទៅហើយ ហើយទំនាក់ទំនងរបស់ពួកគេ កាលពីពេលថ្មីៗនេះ ​មានភាពរឹងមាំយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយអ្វីដែលនាងមានការបារម្ភខ្លាំងជាងគេនោះ គឺព័ត៌មានក្លែងក្លាយមួយចំនួន ដែលអាចធ្វើការរង្គើករង្គើល ប៉ះពាល់ក្នុងឪកាសរៀបការរបស់នាង ៕ 

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop