ប្លែកៗ៖ នៅពេលដែលគេ បង្ហោះរូបភាពចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃសត្វពីរប្រភេទប្រយុទ្ធគ្នា គឺសត្វពស់ និងសត្វម៉្យាងដែលសន្ដាន ទៅនឹងសត្វបង្គួយ គេវាបានធ្វើអោយមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលផងដែរ។

width=456

រូបភាពនេះ ត្រូវបានផ្ដិតដោយលោក​ Paula Webster ជនជាតិអង់គ្លេស។ លោក Paula បាននិយាយថា​ រូបភាពនេះ ត្រូវបានគាត់ផ្ដិតបាន ពីឧទ្យានជាតិ Andasibe នៃប្រទេសម៉ាដាហ្គាស្កា។ Paula បានបន្ថែមថា ដោយសារតែកម្លាំង សត្វម៉្យាងដែលមានរូបរាងដូចសត្វបង្គួយចុះខ្សោយ សត្វនោះ ក៏ត្រូវបានក្លាយជាចំណីសត្វពស់ទៅ។

width=456

ប្រទេស ម៉ាដាហ្គាស្កា ថ្វីត្បិតតែតូចបន្ដិចមែន តែប្រទេសនេះ នៅមានធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ គ្រាន់បើរដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ដារិទ្ធិប្រភព៖ dailymail