(បរទេស)៖ តារាចម្រៀងហូលីវូត លោក Brad Pitt និងអ្នកស្រី Angelina Jolie ត្រូវបានសារព័ត៌មានរាយការណ៍ថា អ្នកទាំងពីរបានចំណាយប្រាក់ រាប់លានដុល្លារ ដើម្បីទិញផ្ទះមួយនៅ Majorca។

ស្វាមីភរិយាមួយគូនេះ មានអារម្មណ៍ ស្រឡាញ់ទឹកដីកោះជាខ្លាំង នៅពេល​ដែល Brad Pitt កំពុងថតខ្សែភាពយន្តមួយ ដែលឆ្លុះបញ្ចាំងពី​សង្គ្រាមលោកលើកទីពីរ នៅទីនោះ ទើបពួកគេ​ស្វែង​រកភ្នាក់ងារ អចលនទ្រព្យឲ្យជួយរកទិញ​លំនៅដ្ឋាន ដ៏ល្អប្រណីតនៅទឹកដី​កោះ Balearic។

ផ្ទះដែលអ្នកទាំងពីរ បានសម្រេចចិត្តទិញនេះមានតម្លៃប្រមាណ ៥.២៩ លានដុល្លារអាមេរិក ហើយនៅក្នុងផ្ទះដ៏ល្អឥតខ្ចោះដែលពួក គេពេញចិត្តនេះមានបន្ទប់ដេក៨ សួនច្បារដ៏ធំមួយ និងអាងហែលទឹកមួយ ។ ពេលនេះ Brad Pitt និង Angelina Jolie កំពុង​រស់នៅ ជាមួយកូនៗទាំង ៦នាក់យ៉ាងមានក្តី​សុខ ដែលវាជួយជម្រះមន្ទិលសង្ស័យដែលថា អ្នកទាំងពីរកំពុងលែងលះគ្នា ផងដែរ៕

width=730

width=730

http://images.lollipop.sg/files/article/images/gallery/2015/11/getImgIntranet%20(1)_1.jpg http://images.lollipop.sg/files/article/images/gallery/2015/10/getImgIntranet%20(4).jpg http://images.lollipop.sg/files/article/images/gallery/2015/10/getImgIntranet%20(2)_0.jpg

width=730

width=730

 

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង