ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស​ ដែលទើបតែបានចេញបានចេញផ្សាយកាលពីម្សិលមិញនេះ  បានបញ្ជាក់អោយដឹងថា​   បុរសម្នាក់បែរជាទទួលបាននូវផ្លែប៉ោម​ (Apple)  បួនផ្លែទៅវិញ បន្ទាប់ពីគាត់ទទូចចង់បានទូរស័ព្ទស្មានហ្វូន Apple iPhone ពីនារីម្នាក់ដែលបានលួចស្មាតហ្វូនរបស់គាត់។

លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​ បុរសដែលជាជនរងគ្រោះរងនោះមានឈ្មោះថា Luo វ័យ ២៧ ឆ្នាំជាវិស្វករមកពីក្រុងHsinchu ភាគខាងជើងតៃវ៉ាន់។

width=487

បើយោងតាមសម្តីលោក Luo ក៏បានបន្ថែមអោយដឹងផងដែរថា នារីដែលជាជនជាប់ចោទរូបនោះមានឈ្មោះថា Lin វ័យ ២១ ឆ្នាំ រស់នៅក្នុងទីក្រុងធំ របស់តែវ៉ាន់ហើយពួកគេទើបតែបានស្គាល់គ្នាចាប់តាំងពីចុងឆ្នាំមុន តាមរយៈប្រព័ន្ធអ៊ិនធើណេត។  លុះមកដល់ខែកុម្ភៈ នាដើមឆ្នាំនេះ នាង Lin ក៏បានធ្វើដំណើរទៅកាន់ក្រុង Hsinchu   ដើម្បីបន់ស្រន់  ស្របពេលដែលទីនោះជាកន្លែង លោក Luo  បានរស់នៅផងដែរ។

width=487

លុះក្រោយមក មានពេលមួយនោះ  នាង Lin បានប្រាប់លោក Luo ថា  ទូរស័ព្ទដៃរបស់នាងបានខូចបាត់ទៅហើយ ស្របពេលនោះ លោក Luo ក៏បានអោយទូរស័ព្ទដៃ  iPhone 4  មួយទឹករបស់គាត់ ទៅនាងប្រើជាបណ្តោះអាសន្នសិន ខណៈពេលដែល Lin បានសន្យាថា នឹងប្រគល់ជូនគាត់វិញ នាសប្តាហ៍ក្រោយ បន្ទាប់ពីទូរស័ព្ទរបស់នាងជួសជុលរួច  ។ មិនបានប៉ុន្មានផង លោក  Luo ក៏មិនអាច Call ទំនាក់ទំនងនាងបាននោះទេ បន្ទាប់ពីនាងបានផ្ញើសារឆ្លើយតបសារលោកLuo ថា“Do you ask me to return your apple?” Luo responded, “Yes.” ។  រយៈពេល ៣ ខែក្រោយមក លោក Luo ក៏ទទួលបានផ្លែប៉ោម ៤ ផ្លែពិតប្រាកដមែនពីនាង Lin។ លោក Luo ក្រោយមកក៏បានដាក់ពាក្យប្តឹង ដែលករណ៏ឆរបោកមួយនេះ ​​  កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសីប្រភព ៖ Happens