ចម្លែក៖​ តាមការអោយដឹងពីទស្សនាវដ្ដីរដ្ឋ Ohio បានអោយដឹងថា កាលពីថ្មីៗ នេះមានបុរសម្នាក់ឈ្មោះ Kara Hays ដោយការពេញចិត្ដអ្នកចម្រៀង Britney Spears ពេក គេក៏បានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែអវយវៈខ្លួនអោយដូចនាង​ Britney Spears។width=455លោក​ kara Hays បាននិយាយថា លោកជាបុរសម្នាក់ដែលរស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ លោកបានបន្ដថា​ មួយជីវិតលោក គឺពេញចិត្ដនាង Britney Spears ខ្លាំងណាស់ ទើបមកដល់ពេលថ្មីៗនេះ លោកបានសម្រេចចិត្ត កែមុខមាត់របស់លោក និងប្រដាប់ភេទផងដែរដើម្បីមើលទៅ អោយមានភាពស្រដៀងទៅនឹង នាង Britney Spears អញ្ចឹង។width=455រូបនាង​ Britney Spears និងលោក​ Kara Hays ពេលដែលកែមុខមាត់រួចលោក​ Kara Hays បាននិយាយថា​ ការវះកាត់នេះថ្វីត្បិត មានតម្លៃថ្លៃបន្ដិចមែន​​ តែលោកមានការសប្បាយចិត្ដណាស់។ លោកគិតថា លោកបានសម្រេចនូវ បំណងរបស់លោកហើយ ពោលគឺ ការប្ដូរភេទពីប្រុសទៅស្រី ជាពិសេសគឺគាត់មានមុខមាត់ស្រដៀងទៅនឹង តារាចម្រៀងល្បីទៀត នោះគឺនាង Britney  Spears ៕

ដោយ៖​ សារិនប្រភព៖ msn