កាលពីពេលដែល Justin Bieber ទៅដល់ប្រទេសកូរ៉េជាលើកដំបូង ដើម្បីធ្វើការសំដែង Concertរបស់គេនោះ យើងបានឃើញ G-Dragon និង Justin Bieber ថតរូបជាមួយគ្នាក្នុងស្ទូឌីយោដែលធ្វើអោយទស្សនិកជន មានការសង្ស័យថា តារាចំរៀងទាំង ២ នេះបានរៀបចំធ្វើបទរួមគ្នាឬយ៉ាងណា?
ឥលូវនេះការទស្សទាយរបស់ទស្សនិកជន ពិតជាត្រឹមត្រូវណាស់ ដោយក្នុងកម្មវិធី MAMA តារាចំរៀង KPOP G-Dragon បានប្រាប់ទៅអ្នកកាសែតថា ពួកគេពិតជាបានមានគំរោង ធ្វើបទរួមគ្នាពិតមែន ។ G-Dragon បានប្រាប់ថា ឥលូវនេះ Justin Bieber កំពុងតែថតវគ្គច្រៀងរបស់គេ ហើយនៅពេលដែលគេបញ្ចប់នោះ រូបគេនឹងចាប់ផ្តើមថតវគ្គច្រៀងរបស់ខ្លួនម្តង ហើយនិងធ្វើការកែសម្រួល និងបញ្ចប់បទថ្មីនេះតែម្តង ។បទថ្មីដែល Justin Bieber និង G-Dragon រួមគ្នានេះត្រូវបានគេរំពឹងទុកថា និងសំរេចជាផ្លូវការឆាប់ៗនេះហើយ និងគ្រោងចេញនៅដើមឆ្នាំក្រោយ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop