ឆ្នាំ​ថ្មី​នេះ​ក្រុម​ការងារ​របស់​ផលិតកម្ម​សាន់​ដេ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​រួម​គ្នា​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​លើក ​ដំបូង​របស់​ខ្លួន​ ដែល គ្រោង ដំណើរការ​នៅ​ក្នុង​ពាក់​កណ្ដាល​ ខែ កុម្ភៈនេះ។

លោក ឡាយ សុខ​​ចំរើន អ្នក​គ្រប់គ្រង​ទូទៅ​របស់​ផលិត​កម្ម​ សាន់ដេបាន​ថ្លែង​ឲ្យ Sabay ដឹង​ថា​ ផលិតកម្ម​​​សាន់​​ដេ កំពុង​​គ្រោង​​រៀប​ចំ​​ថត​រឿង​ខ្នាត​ធំ​ ដែលសាច់​រឿង​នោះ​មាន​ការ​ពាក់ព័ន្ធ​ច្រើន​សម័យ​កាល។

បទ​និពន្ធនិងការ​ដឹក​នាំគឺធ្វើឡើងដោយ​​ក្រុម​ការងារ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស ពិសេស​ឧបករណ៍​បច្ចេកទេស​​​សុទ្ធ​​តែ​​ទំនើប​​ពី​ប្រទេស​សិង្ហបុរី​។

�ការ​ចំណាយ​ដើម​ទុន​ខ្ពស់​ និង​មាន​ក្រុម​ការងារ​ចម្រុះ​ មាន​គំនិត​ច្រើន​�ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ។ ការ​ផលិត​នេះ​ជា​លើក​ដំបូង​របស់​យើង..យើង​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្នា​ដៃ ​ និង​គុណភាព​ខ្ពស់�។

អ្នក​គ្រប់​គ្រង​រូប​នេះ​បញ្ជាក់​ទៀត​ថា​តួ​នៅ​ក្នុង​សាច់រឿង​មួយ​នោះ គឺ​មាន​តារា​ និង​ក្រុម​ការងារ​ទាំង​អស់​ ក្នុង​ផលិតកម្ម ចូល​រួម​សម្ដែង។ ��ក្នុង​នោះ​តួ​ឯក​ប្រុស​គឺ​ សេរីមន្ត និង​តួឯក​ស្រី គឺ​កញ្ញា សុខ​ពិសី�។

ចំពោះ​ចំណង​ជើង អត្ថន័យ​នៃ​សាច់​រឿង​ និង​ខ្ទង់​ចំណាយ​​នៅរក្សា​ជា​អាថ៌កំបាំង​នៅ​ឡើយ៕

http://news.sabay.com.kh/articles/59921