ព័ត៌មានកំសាន្ត ៖ កម្មវិធី Paris Fashion Week បាននាំមកនូវបេក្ខភាពអ្នកលេងម៉ូតសម្លៀកបំពាក់ជាច្រើនរូប។

Selena Gomez គឺជាតារាចុងក្រោយបំផុត ដែលបានបង្ហាញសេចក្តីថ្លែងការណ៍ ម៉ូដ នៅសប្តាហ៍នេះ ក្នុងការជ្រើសយក ឈុតខ្មៅ ស្តើងខ្លាំងបំផុតម៉ាក Louis Vuitton បន្ទាប់ពីអាហារពេលល្ងាច នៅឯ Voltaire។ សម្លៀកបំពាក់ risqué ដែលមានលក្ខណៈពិសេស នៅតាមបណ្តោយចំហៀង ពី ចង្កេះរបស់នាង ធ្លាក់ចុះដល់ជើងរបស់នាង។ ការផ្លាស់ប្តូរដោយពុំត្រូវត្រឹមនេះ ហើយវាអាចកើតមានជាបញ្ហារបូតរ៉ូប ក៍អាចថាបានដែរ ប៉ុន្តែតារាចម្រៀងស្រីរូបនេះ បានចាត់ទុកកំហុសឆ្គងនេះ ជារឿងសាមញ្ញ។

/

អតីតតារាដ៏គួរស្រឡាញ់ ពី Channel Disney គ្មានភាពចម្លែកចិត្តអ្វីនោះទេ សម្រាប់គ្រងឈុតសម្លៀកបំពាក់ ម៉ាក LV ពោលកាលពីខែមករា កន្លងមកនេះ នាងធ្លាក់ស្លៀកឈុតក្រហម LV នៅក្នុងកម្មវិធី UNICEF Ball នៅទីក្រុង Los Angeles ។

Gomez ដែលមានវ័យ ២៣ ឆ្នាំ បានបង្ហាញឲ្យឃើញ ម្តងហើយម្តងទៀតពីវត្តមានរបស់នាង នៅលើកំរាលព្រំក្រហម ថានាងមិនត្រឹមតែជាតារាសម្តែងវ័យក្មេងឲ្យខ្សែភាពយន្ត The Wizards of Waverly Place ទៀតនោះទេ ។ វាជាការគួរឲ្យភ្ញាក់ផ្អើលដ៍ធំមួយ នៃសម្លៀកបំពាក់ដែលមានពណ៍ខៀវខ្ចី នៅក្នុងកម្មវិធី Grammys ឬ រ៉ូបក្រហម ដែល Lucy Hale ថែមទាំងបានស្លៀកពាក់ នៅក្នុងឳកាស ដាច់ដោយឡែកមួយ។ Gomez បានដឹងថាតើពីរបៀប នៃពណ៍ឆើតឆាយពេលដែលត្រូវ ឡើងព្រឹត្តិការណ៍នោះយ៉ាងម៉េច។ សូម្បីតែនៅពេលដែលនាង បង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Los Angeles (LAX) អ្នកចម្រៀងស្រី ដែលជាម្ចាស់បទ We Don't Talk Anymore ធ្លាប់គ្រងឈុតសម្លៀកបំពាក់ ដែលមានតម្លៃដល់ទៅ ១,៤០០ $ នៅទីនោះ វាមិនមែនជារឿងធម្មតា នោះទេ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព​៖ eonline