ព័ត៌មានកំសាន្ត ៖ រឿងហេតុមួយដែលដ៏សែនអាក្រក់បានកើតឡើងចំពោះតារាសម្តែងថៃ នាង Janie Tien Phosuwan ដោយនឹកស្មានមិនដល់ទាល់តែសោះ ទើបធ្វើឲ្យតារាសម្តែងមួយដួងនេះមិនអាចចូលរួមសម្តែងជាមួយក្នុងកម្មវិធី LOVE IN THE AIR CHANNEL 3 CHANRITY CONCERT ដែលធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។ ហើយមូលហេតុដែលបានជួបគ្រោះថ្នាក់ ដួលរបួស ក ជើង នេះដោយសារតែឆាកសើម ខណៈពេលដែលនាងហាត់សម្តែងនៅលើឆាកនោះ ។ 

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទៅជួបជាមួយគ្រូពេទ្យរួចរាល់ហើយ តួស្រីក្នុងរឿង កងដៃចាំជាតិ រូបនេះត្រូវសម្រាកព្យាបាលរបួសដល់ទៅ ៣ ខែ ទើបអាចនឹងជាសះស្បើយឡើងវិញ ៕

/

/

/

/

/

/

ប្រែសម្រួល ​៖ គន្ធា

ប្រភព ៖ kapook