** ទស្សនារូបភាពនៃព្រះរាជាណាចក្រកម្ពុជាពីរាប់សិបឆ្នាំមុន (ភាគទី១)
រូបភាពភ្នំពេញ ថតពីយន្តហោះ


វត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតីយ៏ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសំរស់ប្រសើរឡើងៗ ។

ស្ពាននាគវត្តភ្នំ
ផ្សារថ្មី៖ ផ្សារធំថ្មីនៅទីក្រុងភ្នំពេញ គឺត្រូវបានសាងសង់ឡើងតាមម៉ូតអាគារបែបសម័យអាណានិគម ដែលមានទីតាំង ស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ប្រទេសកម្ពុជា ។ ឈ្មោះជាភាសាខ្មែរគឺ ផ្សារថ្មី ដែលបកប្រែថា “new market” ទោះបីជាវាត្រូវបានគេសំដៅភាគច្រើនជា Central Market ជាភាសាអង់គ្លេសក៏ដោយ ។ ផ្សារថ្មីត្រូវបានសាងសង់នៅឆ្នាំ១៩៣៧ ក្នុងអំឡុងពេលអាណានិគមបារាំង តាមម៉ូត Art Deco ហើយត្រូវបាន លាបពណ៌លឿងលាយប្រផេះ ។ សំណង់នេះមានស្លាបបួន ដែលគ្របដោយដោមនៅចំកណ្តាល ។
ផ្សារថ្មី ឆ្នា១៩៣០

ផ្សារថ្មី សម័យសង្គមរាស្រ្តនិយម
នាគបាញ់ទឹក
ដោយ៖ មិនាប្រភព៖ អ៊ីនធឺណែត