ស្ទើរតែមិនគួរអោយជឿ ៖ ក្រោយពីកើតឡើងនូវជម្លោះ នៅក្នុង បារ មួយកន្លែង រហូតដល់ថ្នាក់ប្រើជាអំពើហឹង្សាហើយ បុរសម្នាក់ ដែលជាពលរដ្ឋរស់នៅក្នុងប្រទេស Serbia ម្នាក់ ត្រូវបានរកអោយឃើញថារងរបួសស្ទើរតែក្ស័យសង្ខា ខណៈក្បាលរបស់គាត់ ត្រូវបានចាក់ដោតដោយជើង កៅអីដែកមួយជម្រៅដល់ទៅ ១១ ស.ម ឯណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។
តែជាសំណាងល្អ បន្ទាប់ពីមានការខិតខំប្រឹងប្រែងធ្វើការវះកាត់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ អស់ជាច្រើនម៉ោងហើយនោះ បុរសដែលជាជនរងគ្រោះមានវ័យជាង ៤០ ឆ្នាំរូបនេះបានរួចផុតពីសេចក្តីស្លាប់ ខណៈប្រតិបត្តិការក្នុងការវះកាត់ទទួលបានជោគជ័យ។

ដោយឡែក ក្រុមវេជ្ជបណ្ឌិត ពិតជាមានភាពស្រឡាំងកាំង ក៏ដូចជាចម្លែកចិត្តជាខ្លាំង ខណៈពេលដែលបានប្រទះឃើញករណី ដ៏កម្រមួយនេះ ដោយលាន់មាត់ថា តើវាអាចកើតឡើងបានយ៉ាងដូចម្តេច? យ៉ាងណាមិញ បើយោងតាមសម្តីវេជ្ជបណ្ឌិតម្នាក់ មកពីមន្ទីរពេទ្យ Kras-noyarsk បានអះអាងអោយដឹងថា ៖ ជាការពិត ក្រុមការងារយើងខ្ញុំ ជាញឹកញ៉ាប់តែងមានភាពភ្ញាក់ផ្អើលជាខ្លាំង ក៏ដោយសារតែករណី របួសពីធម្មជាតិដ៏កម្រ នឹងនឹកស្មានមិនដល់ទាំងនេះ។
ផ្ទុយទៅវិញ បើយោងតាមសម្តីលោកវេជ្ជបណ្ឌិតDr Pavel Rudenko ជាមេដឹកនាំប្រតិបត្តិការក្នុងការវះកាត់មួយនេះអោយដឹងថា ៖ ពិតណាស់ ពួកយើងពិតជាទទួលបានជោគជ័យពិតប្រាកដមែន ខណៈពេលដែលការវះកាត់យកចេញមួយនេះ វាពិតជាមិនបានបង្កជាលក្ខណៈស្មុគស្មាញអ្វីណាស់ណានោះទេ ហើយគាត់ត្រូវតែសម្រាកព្យាបាល យ៉ាងហោចណាស់ ក៏ច្រើនអាទិត្យគួរសមផងដែរ ដើម្បីអោយស្ថានភាពជម្ងឺបានធូរស្រាល៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖
- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ- ស្ទើរតែមិនគួរអោយជឿ ៖ បង្ខំចិត្តបង្ខាំងទុកកូន ក្នុងគុកឥតជញ្ជាំងដល់ទៅ ៣០ ឆ្នាំ ព្រោះតែគេរោគចិត្ត- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ