ព័ត៌មានកំសាន្ត ៖ តារាល្បីជាច្រើនដួងប្រហែលជាមហាជនបានស្គាល់យ៉ាងច្បាស់រួចហើយថា ពួកគេគឺជាតារារូបណាខ្លះ ហើយមានតារាចំនួនប៉ុន្មាននាក់ដែលជា Idol ក្នុងដួងចិត្តរបស់អ្នក? ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គេបានចងក្រងតារាល្បីទាំង ១០ ដួង ដែលមាន Follow គណនី Instagram ខ្ទង់លាន ។ 

អ្នករាល់គ្នាប្រហែលជាមានចម្ងល់ហើយថា ហេតុអ្វីបានជាពួកគេមានដែលមាន Follow គណនី Instagram ដល់ទៅខ្ទង់រាប់លាន ។ តាមការពិតទៅតារាល្បីៗនីមួយៗសុទ្ធតែមានជំនាញនិងការទាក់ទាញផ្សេងៗពីគ្នា ។ ដោយឡែកតារាល្បីទាំង ១០ ដួងនេះ អ្នកខ្លះគឺភាពសិចសុី, សាច់សខ្ចី, ការតុបតែងខ្លួនស្ទាយបែបថ្មីៗ, តែងតែ Update ស្ទាយថ្មីៗជានិច្ច, ភាពស្រស់ស្អាត ម្យ៉ាងវិញទៀត ពួកគេក៏មានឈ្មោះល្បីស្រាប់ទៅហើយ ដូច្នេះទើបធ្វើឲ្យពួកគេមានអ្នក Follow ច្រើនដល់ថ្នាក់នេះ​ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាអ្នក Follow នីមួយៗថា តើពួកគេម្នាក់ៗមានអ្នក Follow ចំនួនប៉ុន្មាន ៕

១. នាង Aum Patchrapa មានអ្នក Follow ដល់ទៅ ៧.៤ លាននាក់ 

/

២. នាង Chompoo araya មានអ្នក Follow ដល់ទៅ ៦.៦ លាននាក់ 

/

៣. នាង Davika មានអ្នក Follow ដល់ទៅ ៥.៨ លាននាក់ 

/

៤. នាង Vjwoonsen មានអ្នក Follow ដល់ទៅ ៥.៦ លាននាក់ 

/

៥. នាង Ploy chermarn មានអ្នក Follow ដល់ទៅ ៥.៥ លាននាក់ 

/

៦. លោក Boy pakorn មានអ្នក Follow ដល់ទៅ ៥.៤ លាននាក់ 

/

៧.  នាង Margie rasri មានអ្នក Follow ដល់ទៅ ៥.២ លាននាក់ 

/

៨.  នាង kimmy kimberly មានអ្នក Follow ដល់ទៅ ៥.១ លាននាក់ 

/

៩. លោក mario maurer មានអ្នក Follow ដល់ទៅ ៥ លាននាក់ 

/

១០. នាង Yaya urassaya មានអ្នក Follow ដល់ទៅ ៤.៩ លាននាក់ 

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar