កាលពីពេលថ្មីៗកន្លងមកនេះការដាក់តាំងបង្ហាញរថយន្តមួយត្រូវបានគេរិះគន់យ៉ាងចាស់ដៃដោយសារតែវាជាអំពើមិនសាកសម ដែលយកក្មេងអាយុ ៤ ទៅ ៥ ឆ្នាំនិង ១៣ ឆ្នាំមកស្លៀក Bikini បង្ហាញអមរថយន្ត។
រូបភាពរបស់កម្មវិធីនេះត្រូវបានគេចុះផ្សាយពេញ Internet ដែលត្រូវបានគេរិះគន់ថា ឪពុកម្ដាយមិនគួរណាអោយកូនៗ របស់ខ្លួនដែលនៅក្មេងៗ មកធ្វើបែបនេះដើម្បីប្រាក់ទាល់តែសោះ ព្រោះវាពិតជាមិនសាកសម ទាំងក្មេងអាយុ ១៣ ឆ្នាំនិង ៤ ទៅ ៥ ឆ្នាំ។
សម្រាប់ការរិះគន់ទាំងនេះមិនទាន់ត្រូវបានឆ្លើយតបពីសំណាក់អ្នកគ្រប់គ្រង រៀបចំកម្មវិធីនេះនៅឡើយនោះទេ។ ចុះអ្នកវិញគិតយ៉ាងណាដែរ?

ដោយ៖ ម៉ូកាប្រភពពី៖ K14