ភ្នំពេញៈ ថ្ងៃទី ១២-១២-១២ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជា សិល្បករ-សិល្បការិនី នៅក្នុង ប្រទេស ក៏ដូចជាក្រៅប្រទេស ចាត់ទុកថា ជាថ្ងៃលាភសំណាង សម្រាប់ពួកគេ ដែលមាន ឱកាសបានឆ្លងកាត់ថ្ងៃនេះ ព្រោះថាក្នុងមួយជីវិតរបស់ពួកគេម្នាក់ៗ គឺមានតែ១ដងគត់ ជួបប្រទះថ្ងៃដ៏អស្ចារ្យនេះ ហើយថ្ងៃទី ១២-១២-១២ ជាថ្ងៃចុងក្រោយបំផុត នៃថ្ងៃដែលមានលេខរៀងជាន់គ្នាទាំង៣ (ថ្ងៃខែឆ្នាំ)។ 

តាមកាលបរិច្ឆេទជាក់ស្ដែង ថ្ងៃដែលមានលេខ រៀងជាន់គ្នាទាំង៣នោះ នឹងកើតឡើងម្ដងទៀត នៅថ្ងៃទី០១ខែ០១ឆ្នាំ២១០១ ដែលជាថ្ងៃពិសេសដូចគ្នា ពោលគឺរយៈ៨៩ឆ្នាំទៀត។ តារាសម្តែង និងជាពិធីករដែលពូកែ និយាយកំប្លុកកំប្លែង លោក ប៉ែន ចំរ៉ុង បានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២នេះថា លោកមានការ សប្បាយរីករាយណាស់ ដែលបានឆ្លងថ្ងៃពិសេស គឺថ្ងៃ១២-១២-១២នេះ ។

តួឯកប្រុសក្នុងរឿង នាយឡប់ជំពប់ស្នេហ៍ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ថ្ងៃ ពិសេសនេះ ខ្ញុំមិនមានគម្រោង ឬក៏ពិធីជប់លៀង ដើម្បីអបអរនោះទេ ព្រោះថ្ងៃនេះ ខ្ញុំមានការ មមាញឹកជាមួយចូលរួម កម្មវិធីការផងបុណ្យផង អត់មានពេលវេលារៀបចំ កម្មវិធីផ្ទាល់ខ្លួនទេ ។ ខ្ញុំគិតថាថ្ងៃនេះបងប្អូន ប្រជាពលរដ្ឋក៏ដូចជា អ្នកសិល្បៈមិនតិចទេ បានយកពេលរៀបចំ ពិធីមង្គលជ័យ នៅក្នុងថ្ងៃនេះដោយសារ តែពួកគាត់ទាំងអស់គ្នា គិតថា ថ្ងៃនេះគឺជាថ្ងៃពិសេស ដែលកម្រនឹងបានជួប។

មិនត្រឹមតែប៉ុណ្ណោះ លោក ចំរ៉ុង បានប្រាប់លាយឡំ នឹងសំណើចទៀតថា តាមការពិតទៅ លោកក៏ចង់រៀបចំ កម្មវិធីពិសេស នៅថ្ងៃនេះដែរ តែត្រង់ថា លោកសំឡឹងរកមិនទាន់ ឃើញអ្នកពិសេស ទើបមិនមានកម្មវិធីល្អៗដូចគេ ពិតជាមានការ សោកស្តាយខ្លាំងណាស់។ចំណែកតារាស្រីរូបស្រស់ សោភារាងស្រឡូនខ្ពស់ ស្រឡះកញ្ញា ឈិត សុជាតា ក៏បានប្រាប់ឲ្យដឹងដែរថា នាងមានអារម្មណ៍រំភើបណាស់ ដែលបានកើតមកបាន ឆ្លងថ្ងៃដែលពិសេសនេះ ព្រោះថាជាលេខល្អដល់ទៅ៣គូ។ ពិធីការិនីសម្បូរវោហារូបនេះ បានប្រាប់ឲ្យដឹងទៀតថា តាមការពិតកាលពីយប់មិញ ខ្ញុំនិងមិត្តភក្តិបាន  រៀបចំកម្មវិធីមួយ ដើម្បីឆ្លងថ្ងៃពិសេសនេះ ។ បន្ទាប់មកក៏ផ្ញើរសារជូនពរ មិត្តភក្តិក្រុមគ្រួសារ នៅម៉ោង១២យប់ថ្ងៃទី១២-១២-១២នេះថែមទៀតផង ។

ខ្ញុំសង្ឃឹមថាថ្ងៃនេះនឹង កើតមានរឿងល្អៗក្នុងជីវិត នាងក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ផងដែរ។ដោយឡែកតារាចម្រៀង ដែលមានឈ្មោះបោះសំឡេងមួយរូប ប្រចាំផលិតកម្មហង្សមាស លោក សាពូន មីដាដា បានប្រាប់ឲ្យដឹងថា ក្នុងឱកាសថ្ងៃពិសេសនេះដែរលោក និងភរិយាមិនមានគម្រោង ចេញទៅដើរកម្សាន្តទៅណាទេ គឺលោកគ្រាន់ តែរៀបចំកម្មវិធីជួបជុំ ក្រុមគ្រួសារញុំាអាហារ ងូតទឹកជូនឳពុកម្តាយ ព្រោះ លោកគិតថាវាគឺជា ថ្ងៃពិសេសមួយ សម្រាប់ ជីវិតមនុស្សម្នាក់ៗ ដែលបានឆ្លងកាត់។ ដូច្នេះយើងគួរតែ ធ្វើអ្វីល្អៗសម្រាប់មនុស្ស ជាទីស្រលាញ់។

តារាចម្រៀងប្រុសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដែលបានកើតមកមាន សំណាងបានឆ្លងថ្ងៃដែលកម្រ  មានបែបនេះ។ ខ្ញុំគិតថាអ្វីដែល កើតមានឡើងនៅក្នុងសម័យសម្តេចតេជោ គឺសុទ្ធសឹងតែរឿងពិសេស និងអច្ឆរិយៈដែលមិនធ្លាប់កើតមានទាល់តែសោះ។

រីឯពិធីការិនី សំឡេងស្រទន់ រូបស្រស់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ស៊ឹម សូលីកា ក៏ បានប្រាប់ពីអារម្មណ៍ ផ្ទាល់ខ្លួនរបស់នាងផងដែរថា នាងមានអារម្មណ៍រំភើប សប្បាយរីករាយ ដូចសិល្បករ-សិល្បការិនី និងប្រជាពលរដ្ឋខ្មែរដូចគ្នា។ នាងនិយាយថា ខ្ញុំមិនបានរៀបចំកម្មវិធីឆ្លងថ្ងៃ ពិសេសនេះទេ ដោយសារតែមានការ មមាញឹកជាមួយការងារ ។ តែទោះបីជាយ៉ាងណាខ្ញុំ គិតថា មនុស្សម្នាក់ៗដែល បានឆ្លងនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាមនុស្ស ដែលមានសំណាង ព្រោះថ្ងៃពិសេស នេះមានទេម្ដងគត់។

នៅថ្ងៃទី១២-១២-១២នេះ ត្រូវបានមនុស្សទូរទំាង ពិភពលោកចាប់អារម្មណ៍ និងឲ្យតម្លៃ ថាជាថ្ងៃផ្តល់ សំណាងឲ្យពួកគេ ដូច្នេះហើយទើបបាន ជាមនុស្សជាច្រើន នំាគ្នាដាក់ថ្ងៃរៀបមង្គល ការ ពិធីជប់លៀងផ្សេងៗ និងបើកសម្ពោធហាងឲ្យចំថ្ងៃ ដែលកម្រនឹងជួបប្រទះនេះ៕

/

/

/

/

/

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល