ជាការពិត ជីវិតរបស់មនុស្សម្នាក់ៗ តែងជួបរឿងរ៉ាវគ្រប់យ៉ាង ឈឺចាប់ជូរជត់ វេទនា មិនថាស្នេហា ឬការងារនោះទេ តែងតែប្រឈមមុខស្ទើរតែរាល់ថ្ងៃ។ ហើយក្នុងនោះដែរ ផលិតករភាពយន្តមួយចំនួន បានសម្រេចចិត្ត ដកស្រង់ជីវិតពិតទាំងនោះ មកបង្កើតជាខ្សែភាពយន្ត ដើម្បីបង្ហាញឲ្យទស្សនិកជនបានដឹងថា ជីវិតរបស់មនុស្សមិនមែនសប្បាយរីករាយគ្រប់ពេលនោះទេ។

ចំពោះខ្សែភាពយន្តថៃមួយ មានចំណងជើងថា តន្រ្តីស្រុកស្រែ ចង្វាក់ស្នេហ៍ខ្ញុំ បានឆ្លុះបញ្ចាំង ពីជីវិតពិតរបស់មនុស្សភាគច្រើន ជួបឧបសគ្គ និងបញ្ហារាប់រយជំពូក ដែលត្រូវឲ្យពួកគេដោះស្រាយដោយខ្លួនឯង។ ផលិតកររឿងនេះ បានប្រមែលប្រមូលបទពិសោធន៍ជីវិតមនុស្សមួយចំនួន ដែលបានជួបរឿងរ៉ាវកំសត់ ទាំងរឿងការងារ និងស្នេហារបស់ពួកគេ។

/

រឿង រឿងតន្រ្តីស្រុកស្រែ ចង្វាក់ស្នេហ៍ខ្ញុំ នេះ មានតារាជាច្រើន បានចូលរួមសម្តែង និងដើរជាតួអង្គផ្សេងៗគ្នា ទៅតាមសាច់រឿងជាច្រើនប្រភេទ ដែលសាច់រឿងទីមួយ គឺមានប្រធានកម្លោះក្រុមហ៊ុន ជាប់ស្នេហ៍នឹងមេផ្ទះរបស់ខ្លួន ដោយមិនដែលឃើញមុខគ្នាសូម្បីតែម្តង លឺតែសំឡេងពេលនាងច្រៀងប៉ុណ្ណោះ ក៏ធ្វើឲ្យរូបគាត់បាក់ចិត្តលើនាងទៅហើយ។

រីឯសាច់រឿងទី២ កំពូលតារាចម្រៀងម្នាក់ ត្រូវទ្រាំយ៉ាងលំបាក និងឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីច្រៀងបទចម្រៀងបុរាណ ដែលខ្លួនមិនធ្លាប់ដែលច្រៀងពីមុនមកទាល់តែសោះ។ ហើយប្រសិនបើ តារាចម្រៀងប្រុសនោះ មិនច្រៀងតាមម្ចាស់ក្រុមហ៊ុនប្រាប់ទេ រូបគេនឹងត្រូវធ្លាក់ចេញពីវិស័យសិល្បៈ និងលែងមានកេរ្តិ៍ឈ្មោះតទៅទៀត។

/

សាច់រឿងទី៣ មានអ្នកយាមស្រីម្នាក់ តែងតែស្រមៃ និងលួចស្រឡាញ់ តារាប្រុសដ៏ល្បីម្នាក់ ដែលមួយថ្ងៃៗនាងតែងបន់ស្រន់ ឲ្យបានជួបតារាប្រុសនោះ ដើម្បីអាចប្រាប់ពីទំហំចិត្តរបស់នាង មានទៅលើរូបគេ។

សាច់រឿងទី៤ ស្នេហារវាង កម្លោះលក់ចាប់ហួយខ្មៅ និងនារីមុខខ្មោច គឺពួកគេទាំងពីរបានស្រឡាញ់គ្នា យ៉ាងផ្អែមល្ហែម ទោះបីពួកគេ រស់នៅដោយជីវភាពក្រលំបាកតោកយ៉ាកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែខំ និងព្យាយាមជំនះរាល់រឿងរ៉ាវទាំងអស់។

/

សាច់រឿងទី៥ កម្លោះក្នុងក្រុមសិល្បៈបានលួចស្រឡាញ់ នារីក្រុមបច្ចេកទេសគ្រឿងផ្ទុះ តែមិនហ៊ានសារភាព។ រហូតដល់ថ្ងៃមួយ ពួកគេត្រូវបែកគ្នា ដោយសារតែខាងស្រី នាងមានបញ្ហានៅក្នុងក្រុម ក៏ត្រូវចាកចេញពីបុរសម្នាក់នោះទាំងតក់ក្រហល់។ ហើយក៏មានរឿងរ៉ាវជាច្រើនទៀត កើតឡើងចំពោះមនុស្សមួយចំនួន ដែលត្រូវប្រឈម និងទទួលស្គាល់នៅនឹងមុខជារៀងរាល់ថ្ងៃ។

/

/

តើរឿងរ៉ាវជីវិតរបស់ពួកគេទាំងអស់នោះ នឹងទៅជាយ៉ាងណា ហើយពួកគេនឹងជួបឧបសគ្គអ្វីខ្លះ? ចម្លើយទាំងនេះ គឺមានតែប្រិយមិត្ត ដែលអាចស្រាយចម្ងល់ទាំងនេះបាន។

ចំពោះខ្សែភាពយន្ត បែបកំសត់ កំប្លែង ហូរទឹកភ្នែកដោយមិនដឹងខ្លួនមួយនេះ បានចាក់បញ្ចាំងហើយ គ្រប់បណ្តារោងភាពយន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។