ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសពីកំណែនទម្រង់ថ្មី នៃ tvOS, macOS, watchOS និង iOS។ ប៉ុន្តែអ្វីដែល ក្រុមហ៊ុន Apple យកចិត្តទុកដាក់ខ្លាំងនោះគឺ iPad ជាមួយ iOS 11។ ដូច្នេះ Camnews នឹងដកស្រង់ពីលក្ខណៈពិសេសៗរបស់ iOS 11 សម្រាប់ជូនប្រិយមិត្តដូចខាងក្រោម៖
- 1. កម្មវិធីផ្ញើសារ អាច Syncs គ្រប់ឧបករណ៍
ឥលូវនេះកម្មវិធីផ្ញើសារ អាច Syncs គ្រប់ឧបករណ៍ ដូច្នេះប្រសិនបើអ្នកលុបសារនៅក្នុងកម្មវិធីផ្ញើសារ លើទូរស័ព្ទ iPhone សារនោះក៏ត្រូវបានលុបនៅក្នុង iPad និង Mac ផងដែរ។

- 2. ការកំណែទម្រង់ថ្មី របស់ Camera / Photos / Videos App
កម្មវិធីថតរូប អាចដំណើរការជាមួយ high-efficiency video coding (HEVC) មានន័យថាគុណភាពវីដេអូរបស់វាគឺល្អទ្វេដង។ ចំណែកឯ Live Photos សុទ្ធតែអាចកែប្រែបាន ដោយការតម្រឹមនូវផ្នែកណាមួយដែលអ្នកចង់បាន។ អ្នកក៏អាចជ្រើសរើសនូវរូបភាពសំខាន់ៗ បិទសម្លេងនៃ Live Photos បង្កើត Loops និងងាយស្រួលក្នុងការតំឡើង Long Exposure។
ហើយកំឡុងពេលដែលអ្នកកំពុងមើល Memories movies នៅក្នុងកម្មវិធីរូបថត (Photos app) អ្នកក៏អាចបង្វិលទៅជារូបភាពបញ្ឈរ ឬផ្តេកបាន។ បន្ទាប់មក iPhone និង iPad និងធ្វើការផ្លាស់ប្តូរវីដេអូភ្លាមៗ។

- 3. ការរចនាជាថ្មីនូវ Control Center
Lock Screen នៅក្នុង iOS 11 បានកែប្រែថ្មី ដូច្នេះអ្នកអាចមើលឃើញសាររបស់អ្នកក្នុងកន្លែងតែមួយ។

- 4. មុខងារ «កុំរំខានក្នុងពេលបើកបរ» (Do Not Disturb While Driving)
iOS 11 មានមុខងាយថ្មីគឺ Do Not Disturb While Driving ដែលអាចជួយឲ្យអ្នកបើកបរផ្តោតអារម្មណ៍ទៅលើការបើកបរ ជាជាងមើលទូរស័ព្ទរបស់គេ ព្រោះសារទាំងអស់នឹងត្រូវបានបិទសម្លេង។
- 5. Screen Recording
ជាធម្មតានៅពេលដែលអ្នកចង់ថតនូវអ្វីដែលអ្នកកំពុងធ្វើនៅលើអេក្រង់ អ្នកតែងត្រូវការ Mac ជាមួយនឹង QuickTime ដើម្បីធ្វើការថតទុក. ប៉ុន្តែឥលូវនេះ iOS 11 នឹងអនុញ្ញាតឲ្យអ្នកថតនូវសកម្មភាពដែលអ្នកបានធ្វើនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក៕



ប្រភព៖ forbes
ប្រែសម្រួល៖ High