Renee Zellweger ឡើងទម្ងន់ ១០គីឡូក្រាម Christian Bale បញ្ចុះទម្ងន់ជិត ៣០គីឡូក្រាម ចំណែក Anne Hathaway ត្រូវលះបង់សក់វែងដើម្បីតម្រូវតាមសាច់រឿងជាដើម ទាំងនេះគឺជាការ បូជា មួយសម្រាប់តួអង្គរបស់ពួកគេ។
ការឡើងទម្ងន់ ឬបញ្ចុះទម្ងន់ដល់ទៅរាប់សិបគីឡូក្រាមក្នុងរយៈពេលយ៉ាងលឿន ឬការប្ដូរចរិតពីនារីភេទមកជាបុរសភេទជាដើម បានធ្វើអោយតារាហូលីវូដល្បីៗជាច្រើនត្រូវបានគេទទួលស្គាល់ដោយសារតែការទទួលយកនូវតួអង្គសំដែងរបស់ខ្លួន។ Christian Bale, Anne Hathaway Charlize Theron, Matt Damom ។ល។ គឺជាឈ្មោះដែលមិនអាចមិនរំឮកបាននៅពេលគេនិយាយដល់ការ បូជា ខ្លួននេះ។
Charlize Theron

ស្រីស្អាតដើមកំណើតអាហ្វ្រិកខាងត្បូងមានសម្រស់ស្រស់ត្រកាល ប៉ុន្ដែប្រាកដជានឹងមិនមានអ្នកណាហៅតួអង្គ Aileen Wuormos(តួអង្គឃាតករសម្លាប់មនុស្ស បានជួយអោយនាងទទួលបានពានរង្វាន់ Oscar) ថាជានារីស្រស់ស្អាតនោះទេ។ តារាសំដែងក្នុងរឿង Monster មិនត្រឹមតែអនុញ្ញាតអោយក្រុមអ្នកផាតមុខ ធ្វើខ្លួន អោយក្លាយជាតួអង្គចាស់ គួរអោយខ្លាចនោះទេ នាងក៏បានយល់ព្រមក្នុងការដំឡើងទម្ងន់ជិត ៥គីឡូក្រាមផងដែរដើម្បីអោយតួអង្គកាន់តែមានភាពជាក់ស្ដែង។
Anne Hathaway

Anne Hathaway តារាសំដែងមានអាយុ ២៩ឆ្នាំ ធ្លាប់ជាបេក្ខភាពពានរង្វាន់ Oscar កំពុងត្រៀមខ្លួនសំដែងជាតួអង្គ Fantine ក្នុងខ្សែភាពយន្ដ Les Miserables ។ ដើម្បីអោយចូលតួក្នុងតួអង្គស្ដ្រីដែលមានជីវិតប្រកបដោយភាពលំបាកនេះ Anne Hathaway បានសម្រេចចិត្តលះបង់សក់ដ៏វែងអន្លាយរបស់ខ្លួន និងចាប់ផ្ដើមទទួលយករបបអាហារមួយដែលមានកាឡូរីប្រមាណជា ៥០០ ប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីមានរូបរាងជាស្ដ្រីជួបការលំបាក។
Renee Zellweger

នៅក្នុងអាជីពសិល្បៈរបស់ខ្លួន Renee Zellweger តែងត្រូវប្រឈមមុខទៅនឹងពាក្យចចាមអារ៉ាមជាច្រើនដែលទាក់ទឹននឹងការធុញទ្រាន់នឹងអាហារ ឬស្គមស្គាំង។ល។ នៅពេលហូបចុកតាមចិត្តដើម្បីធ្វើអោយទម្ងន់កើនឡើងថែម ១០ គីឡូក្រាមទៀតនោះ Renee មានភាពងាយស្រួលក្នុងការចូលរួមសំដែងក្នុងខ្សែភាពយន្ដនេះ។
Tom Hanks

Tom Hanks គឺជាតារាម្នាក់ក្នុងចំណោមតារាដែលត្រូវបានគេចូលចិត្តច្រើនក្នុងវិស័យសិល្បៈ ដោយគាត់មានចរិតល្អ ងាយស្និទ្ធស្នាល ប៉ុន្ដែនៅពេលសំដែង បុរសនេះមិនយកចិត្តទុកដាក់ចំពោះរូបរាងនោះទេ។ ដើម្បីដើរជាតួអង្គម្នាក់ដែលត្រូវប្រយុទ្ធដើម្បីរស់ ក្នុងខ្សែភាពយន្ដ Cast Away លោក Tom Hanks ត្រូវហូបតមបំផុតដើម្បីធ្វើអោយខ្លួនក្លាយជាតួអង្គរស់នៅលើកោះគ្មានមនុស្សពិតប្រាកដ។
Christian Bale

តារាសំដែងប្រុសរូបនេះ ត្រូវបានគេស្គាល់ច្រើនថាជាអ្នកត្រូវទទួល ទណ្ឌកម្ម រាងកាយដោយសារតួអង្គរបស់ខ្លួន។ គាត់អាចធ្វើអោយរាងកាយរបស់ខ្លួនក្លាយជាមានមាឌធំដើម្បីសំដែងជាតួអង្គ មនុស្សប្រចៀវ Batman ប៉ុន្ដែគាត់ត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីដើរតួជាមនុស្សស្គាម។
ការបញ្ចុះទម្ងន់ដ៏គួរអោយភ្ញាក់ផ្អើលបំផុតរបស់ Christian Bale នោះគឺការបញ្ចុះ ៣០គីឡូក្រាមដើម្បីសំដែងក្នុងខ្សែភាពយន្ដ The Machinist ។ ក្រោយមកគាត់បន្ដការបញ្ចុះទម្ងន់ថែមទៀតដើម្បីសំដែងជាតួអង្គ Dicky Eklund ក្នុងរឿងThe Fighter (តួអង្គដែលជួយអោយគាត់ទទួលបានពានរង្វាន់ Oscar)។
Rooney Mara

យើងហាក់ដូចជាមើលមិនស្គាល់ Rooney Mara នោះទេ នៅពេលនាងតែងខ្លួនជាតួអង្គ Lisbeth Salander ក្នុងខ្សែភាពយន្ដអាមេរិក The Girl with dragon tattoo ។
Matt Damon

Matt Damon ក៏តែងផ្លាស់ប្ដូររាងកាយទៅតាមតួអង្គដែលខ្លួនសំដែង។ គាត់ត្រូវធ្វើអោយរាងកាយរបស់ខ្លួនឡើងទម្ងន់នៅពេលសំដែងក្នុងរឿង The Informant និងត្រូវបញ្ចុះទម្ងន់ពេលមកសំដែងក្នុងរឿង Courage Under Fire ។ល។ ជួនកាលគាត់ត្រូវត្រងោលនៅពេលរួមសំដែងក្នុងខ្សែភាពយន្ដដែលខ្លួនចូលចិត្ត។
50 Cent

បុរសនេះមិនត្រឹមតែជា rapper ដែលមានរូបរាងមាំមួននោះទេ គាត់ក៏ជាតារាសំដែងដ៏ល្អម្នាក់ផងដែរ។ ដើម្បីសំដែងជាតួអង្គកីឡាករមានជម្ងឺមហារីកម្នាក់ 50 Cent ត្រូវបង្ខំចិត្តក្នុងការហូបតម និងហាត់ប្រាណយ៉ាងខ្លាំងក្លា បំណងសម្រកទម្ងន់ ២០គីឡូក្រាម។
Eric Bana

នៅពេលបង្ហាញខ្លួននៅខាងក្រៅ Bana មើលទៅមានរូបរាងសង្ហារណាស់ ប៉ុន្ដែនៅពេលចូលរួមសំដែងក្នុងខ្សែភាពយន្ដ The Australian បុរសនេះមានរូបរាងធាត់ខ្លាំងរហូតដល់ខ្លួនគាត់ក៏មិនអាចនឹកស្មានដល់។ Bana ទទួលស្គាល់ថា គាត់ត្រូវហូបអាហាររាប់រយគីឡូក្រាមដើម្បីអោយឡើងទម្ងន់ថែម ១០គីឡូក្រាម។
Steve Carell

ការបន្ថយទម្ងន់គឺជាវិធីមួយក្នុងចំណោមវិធីដែលពេញនិយមរបស់អ្នកសំដែង ប៉ុន្ដែការលះបង់រោមនៅលើរាងកាយរួមជាមួយការឈឺចាប់ផ្សេងៗគឺជាការ បូជា ផ្សេងមួយទៀត។Steve Carell និងអ្នកដឹកនាំរឿង Judd Apatow ចង់អោយ waxing ក្នុងខ្សែភាពយន្ដ 40 Year Old Virgin ក្លាយជាឈុតល្អបំផុត ដូច្នេះ Steve Carell បានសម្រេចចិត្តធ្វើពិតៗ។ការឈឺចាប់ពិតប្រាកដបណ្ដាលអោយគាត់ត្រូវស្រែកខ្លាំងៗ និងបានធ្វើអោយអ្នកដឹកនាំមានការអាណិតអាសូរ។ រោមលើដើមទ្រូងរបស់គាត់ក៏បានបាត់បង់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing