ថ្នាំពន្យាកំណើតគឺជាជម្រើសមួយក្នុងការព្យាបាលមុនដែលកើតនៅលើផ្ទៃមុខ ចំពោះស្ដ្រីដែលមិនអាចកែលំអស្ថានភាពកើតមុន ក្រោយពីបានប្រើវិធីព្យាបាលមុនតាមវិធីធម្មតាផ្សេងៗ និងស្ដ្រីដែលរាងកាយរបស់ពួកគេ បញ្ចេញជាតិខ្លាញ់ច្រើន ឬស្ដ្រីកំពុងកើតមុនទូទៅ។
ស្ដ្រីជាច្រើនមានបញ្ហា androgen ក្នុងរាងកាយ ធ្វើឱ្យស្បែកបញ្ចេញជាតិខ្លាញ់ និងកើតមុនច្រើន។ ស្ថានភាពនេះ កើតឡើងនៅពេលស្ដ្រីចាប់ផ្ដើមមានរដូវ ពិសេសគឺស្ដ្រីដែលមានអាយុចាប់ពី ២០ ដល់ ៤០ឆ្នាំ។ ស្ដ្រីបែបណាដែលត្រូវការព្យាបាលដោយថ្នាំពន្យាកំណើត?វិធីសាស្ដ្រព្យាបាលមុនដោយថ្នាំ hormone គឺជាជម្រើសសមស្របសម្រាប់ស្ដ្រីដែលមានរាងកាយបញ្ចេញជាតិខ្លាញ់ច្រើន ស្ដ្រីដែលមករដូវមិនទៀង ស្ដ្រីដែលមានមុនតិច ឬមធ្យម ព្រមទាំងស្ដ្រីដែលចង់ពន្យាកំណើត។ ថ្នាំ hormone និងវិធីសាស្ដ្ររួមផ្សំមួយចំនួនត្រូវបានគេប្រើប្រាស់ ហើយនាំមកនូវប្រសិទ្ធិភាពល្អ។ វិធីសាស្ដ្រទាំងនេះរួមមាន ការប្រើថ្នាំប្រភេទកាត់បន្ថយការកកើត androgen ដូចជា ថ្នាំពន្យាកំណើត និងសារជាតិការពារ androgen ឧទាហរណ៍ ដូចជា ថ្នាំ spironolactone ឬ ថ្នាំcyproterone acetate ។តួនាទីនៃថ្នាំពន្យាកំណើត ក្នុងការព្យាបាលមុនAndrogen មានភារកិច្ចសំខាន់ក្នុងការបង្កើតមុន ដោយសារតែវា ជម្រុញឱ្យក្រពេញខ្លាញ់ បានរីកចម្រើន និងបង្កើនការបញ្ចេញជាតិខ្លាញ់។ ចំណែកប្រសិទ្ធិភាពនៃការព្យាបាលមុនរបស់ថ្នាំពន្យាកំណើត គឺពឹងផ្អែកទៅលើតុល្យភាពរវាង estrogen និង progestin ។ ក្នុងថ្នាំពន្យាកំណើតមួយគ្រាប់ ប្រសិនកម្រិត estrogen ច្រើនជាង progestin នោះ ជាធម្មតាវានឹងជួយកាត់បន្ថយការកើតមុន ប៉ុន្ដែ ប្រសិនកម្រិត progestin ច្រើនជាង នោះវាក៏នឹងមិនមានប្រសិទ្ធិភាព។
បណ្ដាថ្នាំពន្យាកំណើតភាគច្រើន មានប្រសិទ្ធិភាពទប់ស្កាត់ការបង្កើតឡើងនូវ androgen របស់កន្សោមពង (ovary) ដោយការរារាំងការជ្រុះពង ដែលនាំឱ្យអាត្រា androgen ទាប ហើយការបញ្ចេញជាតិខ្លាញ់ក៏ត្រូវបានកាត់បន្ថយ តាមរយៈនេះ វានឹងជួយកាត់បន្ថយការកើតមុនបានយ៉ាងមានប្រសិទ្ធិភាព៕
ដោយ ៖ តារាប្រភព ៖ LD