ព័ត៌មានអន្តរជាតិ ៖ សេដ្ឋីអចលនទ្រព្យប្រទេសកម្ពុជា រងនូវការចោទប្រកាន់ប្រើប្រាស់អំពើហឹង្សា ទៅលើតារាសម្តែងស្រីល្បីឈ្មោះម្នាក់ បានបង្ហាញខ្លួននៅក្នុងតុលាការហើយ បន្ទាប់ពីជនរងគ្រោះ បង្ហោះវីដេអូ វាយប្រហារ នៅលើបណ្តាញសង្គម នេះបើយោងតាមការចេញផ្សាយ ពីប៊ីប៊ីស៊ី ។

ខ្សែអាថ៍ វីដេអូ ផ្តិត ទិដ្ឋភាព រួម នាដើមខែនេះផ្ទាល់តែម្តង បញ្ជាក់ស្តែងៗអោយឃើញថា ជនរង គ្រោះ ជា អតីតពិធិការិនី និងជាតារា សម្តែង កញ្ញា ឯក សុជាតា ហៅ សាសា នោះ រងនូវការវាយ ប្រហារ យ៉ាងចាស់ដៃ ពីជនដៃដល់ នៅក្នុង ភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង ភ្នំពេញ ។ ស្ថិត នៅ ក្នុងវ័ យ ៣៧ ឆ្នាំ ជនដៃដល់ ដែលត្រូវបានគេស្គាល់ថា ជា ឧកញ្ញ៉ា សុខប៊ុន នោះ បានវិលត្រ លប់ដល់ទីដីកម្ពុជា វិញហើយ បន្ទាប់ពីរត់គេច ទៅកាន់ ប្រទេស សឹង្ហបុរី ។

បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួន នៅឯអាកាស យា នដ្ឋានអន្តរជាតិ ភ្នំពេញ ឧកញ្ញ៉ាសុខប៊ុន ប្រឈម មុខនឹងការប្រើប្រាស់អំពើហឹង្សា ដោយចេតនា ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា អំឡុង ថ្ងៃព្រហស្បត្តិ៍ កន្លងទៅ នាយក រដ្ឋមន្រ្តី ប្រទេស កម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីប្រ កាសព្រមាន តាមចាប់ខ្លួន ឧកញ្ញ៉ា សុខប៊ុន ។ កុំគិតអោយសោះ ថាលោកមានលុយ អាចរត់គេច ខ្លួនពីសំណាញ់ច្បាប់ អ្វីដែលលោក សុខ ប៊ុន បានប្រព្រឹត្តិពុំអាចអត់អោនអោយបាននោះទេ ៕

- អាន ៖ វីដេអូ ហឹង្សា សុខ ប៊ុន វាយដំ សាសា ល្បីពេញអាស៊ី និង អាមេរិក ខណៈហុងកុង ផលិតវីដេអូ 3D (មានវីដេអូ)
Hong Kong បានធ្វើវីឌីអូ តុកត្តា និយាយពីសាច់រឿងរបស់ សាសា នឹង ឧកញ្ញា សុខប៊ុន !!! ពិតជាល្បីល្បាញមែន !!Pls like and share
Posted by ចង់ដឹងអត់ on Friday, 17 July 2015
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី