ថ្មីៗនេះក្រុមហ៊ុន Sony Picture Entertainment បានប្រកាសជាសាធារណថា ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផលិតភាពយន្ត Angry Birds ពីក្រុមហ៊ុន Rovio ហើយ ។នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sony លោក Michael Lynton និយាយថា ក្រុមហ៊ុនបានរៀបចំនឹងចេញជាគំរោងជាបណ្តើរៗ ហើយក៏បាននឹកឃើញឈ្មោះសំរាប់គំរោងមួយនេះបានខ្លះដែរ ។លោកនាយកបន្តថា នេះគ្រាន់តែជាគំរោងចាប់ផ្តើមមួយប៉ុណ្ណោះ ព្រោះទៅថ្ងៃមុខទៀត Sonyនិង Rovio មានគំរោងជាច្រើនទៀតដែលត្រូវធ្វើជាមួយគ្នា ។

/នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rovio លោក Mikael Hed ក៏បានបញ្ចេញភាពសប្បាយរីករាយផងដែរដោយនិយាយថា គំរោងរបស់ក្រុមហ៊ុន Sony ធ្វើអោយយើងមានចំណាប់អារម្មណ៍ជាខ្លាំង ទៅលើការធ្វើដ៏ម៉ត់ចត់ និងច្បាស់លាស់របស់ក្រុមហ៊ុន ធ្វើអោយយើងជឿជាក់ថា Sonyពិតជាក្រុមហ៊ុនមួយសាកសម និងធ្វើការផលិតភាពយន្តមួយនេះ ។អ្នកដឹកនាំរឿងដែលត្រូវអញ្ជើញមកចូលរួម សំរាប់ភាពយន្តមួយនេះមានដូចជា លោក​ John Cohen ជាផលិតកររឿង Despicable Me និង លោក David Maisel ផលិតកររឿង Iron Man ។ក្រុមហ៊ុន Sony Picture ប្រកាសថាភាពយន្តខ្នាតធំ Angry Birds នេះនឹងដាក់បញ្ចាំងនៅ ថ្ងៃទី ១ខែ កក្កដា ឆ្នាំ ២០១៦ ៕

/

ដោយ ៖ លីលីប្រភព ៖ k14