បុរសជនជាតិតួកគីម្នាក់ បានប្រទះឃើញទីក្រុង ១៨ជាន់ លាក់ខ្លួនក្រោមផ្ទះ នៅពេលគាត់ជួសជុលបន្ទប់ក្រោមដីរបស់ខ្លួន។

/

Derinkuyu ជាទីក្រុងស្ថិតក្នុងប្រភេទធំបំផុតនៅ Cappadocia នៃប្រទេសតួកគី ដោយអាចផ្ទុកមនុស្សបាន ២០.០០០នាក់។ Derinkuyu ស្ថិតនៅក្រោមដី រាប់ពាន់ឆ្នាំ ដោយមិនមានអ្នកណាដឹង នេះបើតាមទំព័រ Mirror។

/

កាលពីឆ្នាំ ១៩៦៣ ប្រជាជននៅ Cappadocia ម្នាក់បានប្រទះឃើញសំណង់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅពេលកំពុងជួសជុលផ្ទះ។ ក្រោយពីវាយកំទេចជញ្ជាំងបន្ទប់ក្រោមដី បុរសម្នាក់នេះ បានរកឃើញបន្ទប់សម្ងាត់មួយ។ នៅពេលឈានជើងចូលក្នុងបន្ទប់ ទើបលោកដឹងថា នេះគឺជាច្រកចូលទីក្រុងបុរាណមួយ។ ក្រោយមក ទីក្រុងនេះត្រូវបានដាក់ឈ្មោះថា Derinkuyu។

/

ទីក្រុងនេះមានចំនួន ១៨ជាន់ លិចជ្រៅទៅក្នុងដីដែលមានជម្រៅ ៨៥ម៉ែត្រ។ នៅខាងក្នុងទីក្រុង គឺមានបន្ទប់ជាច្រើនដែលអាចផ្ទុកមនុស្សបាន ២០.០០០នាក់។ ក្រៅពីនេះ វាក៏មានកន្លែសម្រាប់ដាក់សត្វ និងកន្លែងសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វផងដែរ។

/

អ្នកជំនាញការជាច្រើនយល់ថា Derinkuyu អាចត្រូវបានសាងសង់ក្នុងបណ្ដាឆ្នាំ ពី ៧៨០ដល់១១៨០ មុនគ្រឹស្តសករាជ។ ទីក្រុងក្រោមដី Derinkuyu មានទាំងផ្ទះបាយ កន្លែងដាក់សេះ វិហារ ផ្នូរ អណ្ដូងទឹក សាលប្រជុំ សាលារៀន និងបន្ទប់សុវត្ថិភាពដើម្បីគេចពីគ្រោះធម្មជាតិ។

/

/

ក្នុងទីក្រុងបុរាណនេះ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញវិហារជាច្រើន និងអក្សរតាំងពីជំនាន់ក្រិក។ ទីក្រុងនេះ មានទ្វារប្រហែលជា ៦០០ ដើម្បីតភ្ជាប់តំបន់នានាៗក្នុងក្រុង។ ជាន់និមួយៗ មានផ្លូវកាត់ដោយឡែកដើម្បីគេចពីគ្រោះថ្នាក់។ ក្រៅពីនេះ Derinkuyu ក៏មានទ្វារធ្វើអំពីថ្មដ៏ធ្ងន់មានកង់ពីខាងក្នុងដើម្បីទប់ស្កាត់ទ័ពអារ៉ាប់ និងរ៉ូម៉ាំង៕

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror