ស្ទើរតែមិនគួរអោយជឿ ៖ បន្ទាប់ពីបានសរសេរសំបុត្ររកគ្នាដល់ទៅ ៣,០០០ សំបុត្រក្នុងរយៈពេល ៧០ ឆ្នាំ លោកយាយ Audrey Sims និងលោកយាយ Norma Frati ដែលត្រូវជាគូកនត្រូវរូវគ្នាបំផុតនោះ    មិនដែលធ្លាប់បានជួបគ្នានោះទេ  ទើបតែមកទល់នឹងបច្ចុប្បន្ននេះ ទើបបានជួបគ្នាជាលើកដំបូង។

ជាការពិត លោកយាយទាំងពីរនាក់នេះបានចាប់ផ្តើមទាក់ទងគ្នាជាមិត្តជិតស្និទ្ធតាមរយៈការសរសេរសំបុត្រ ចាប់តាំងពីឆ្នាំ១៩៤០មកម្ល៉េះ ពោលគឺបានកើតឡើងចេញពីគម្រោងរាប់អានមិត្តជិតសិទ្ធិរបស់សាលា ​​  ។ ក្រោយៗមកទៀត លោកយាយទាំងពីរនាក់ក៏បានសំរេចចិត្តក្នុងការរក្សាមិត្តភាពមួយនេះ  ខណៈលោកយាយ   Audrey Sims វ័យ ៨៣ ឆ្នាំរស់នៅឯប្រទេសអូស្រ្តាលី  និង  លោកយាយ Norma Frati វ័យ ៨៧ ឆ្នាំ  រស់នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក។

width=430

បន្ទាប់ពីបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ក្រុមសារព័ត៌មាន លោកយាយSims បានអះអាងអោយដឹងថា មិនត្រឹមតែមានទំនាក់ទំនងជិតស្និទ្ធ ក៏ដូចជាចំណូលចិត្តស្រដៀងគ្នានោះទេ តែលក្ខខ័ណ្ឌគ្រួសារក៏ដូចគ្នាផងដែរ នោះគឺ ពួកយើងទាំងពីរនាក់បានរៀបការសាជាថ្មី ក្រោយពីមានការលែងលះ ដូចគ្នានោះ។

ប្រភពសារព័ត៌មានដដែល   បន្ថែមថា  បន្ទាប់ពីមានដំណើរវិលត្រលប់  ទៅកាន់ប្រទេសអូស្រ្តាលីវិញ     ក្រោយពីបានជួបគ្នាហើយនោះ  លោកយាយទាំងពីរនាក់  នឹងបន្តទំនាក់ទំនងមួយនេះដដែល ពោលគឺ ​បន្តការសរសេរសំបុត្រអោយគ្នាទៅវិញទៅមក៕

ដោយ ៖ ពិសីប្រភព ៖ yahoo