រមណីយដ្ឋានសេកសកបានកើតឡើង តាំងពីយូរលង់មកហើយប៉ុន្តែមិនមាន ការអភិវឌ្ឍឲ្យក្លាយជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក   កម្សាន្តនៅឡើយទើបតែក្នុងពេល ថ្មីៗនេះមានការកែប្រែមុខមាត់ជាថ្មី ក្រោមការអភិវឌ្ឍរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

រមណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត។

width=439

រមណីយដ្ឋានសេកសក  បានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិកតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹងសង្កែ។ ក្រៅពីទិដ្ឋភាពធម្មជាតិ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដា ក៏នៅមានទេសភាពប្លែកៗជាច្រើនទៀតសម្រាប់កម្សាន្តផងដែរ។ មានបង់សំរាប់ភ្ញៀវទេសចរអង្គុយលេង ស្រះទឹកដ៏ថា្លសំរាប់ងូតទឹកលេងរូបចម្លាក់សិប្បនិមិត្តជាដើម។  នៅនៅចុងខាងជើងនៃសួនឯណោះវិញ គេសង់រោង “ឡានបុកគ្នា”  និងរោងសំរាប់រាំកំសាន្តផងដែរ។

អ្នកទៅលេងសេកសក ក៏អាចចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និងរមណីយដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក៕

ដោយ៖ រិនដូ

ប្រភព៖ chanbokeo