Miley Cyrus បន្ទាប់ពីការ រិះគន់បានស្ងប់ស្ងាត់អស់មួយរយៈទៅ ពេលនេះនាងបានចេញមុខសារជាថ្មី ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនឹកស្មានមិនដល់ សារជាថ្មីទៀតហើយ ។ជាមួយនិងបទ Wrecking Ball យើងបានឃើញហើយថា នាងបានស្រាតននលគក ថតបទនោះតែម្តង ហើយឥលូវនេះ នាងបានបន្តចូលមកបទថ្មីទៀតហើយ ។

Miley Real  & True គឺជាបទថ្មីដែលចូលរួមដោយ Miley Cyrus និង តារាចំរៀង Rap Future ។នៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះ គេឃើញ Miley Cyrus ខ្លួនននលគក ជាមួយនិងការបិទបាំងដោយម្សៅព័ណ៌ភ្លឺភ្លេកប៉ុណ្ណោះ ។ អ្នកដឹកនាំថតប្រាប់ថា Miley ដើរតួជាមនុស្សភពផ្សេងដែលយើងហៅថា Alien ។

Mileyគួរបញ្ជាក់ផងដែរថា អាល់ប៊ុម ថ្មីរបស់នាងឈ្មោះថា Bangerz ទទួលបានការគាំទ្រជាខ្លាំងដែលលក់បាន ២៧ ម៉ឺនបន្ទះឯណោះ ៕

 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14