ថ្មីៗនេះ តុលាការនៅរដ្ឋ Ohio សហរដ្ឋអាមេរិច បានប្រកាសពីកំរិតទោសកំហុសរបស់នាងErin Holdsworth, អាយុ 29ឆ្នាំ។ នាងត្រូវទទួលទោសជាប់ពន្ធធនាគាររយះពេល 18ខែ ព្រោះតែបើកឡានហួសល្បឿនកំនត់ក្នុងស្ថានភាពស្រវឹងស្រា។
រឿងនេះបានកើតឡើងកាលពីខែ10 ឆ្នាំមុន ពេលដែល Erin Holdsworth បានបើកឡានហួសល្បឿនកំនត់ក្នុងស្ថានភាពស្រវឹងស្រា និងមានបំណងបើករត់គេចពីប៉ូលិស។ ពេលដែលប៉ូលិសដេញទាន់ឡានរបស់នាង Erin ហើយស្នើសុំនាងឲ្យចុះពីឡាន ក្រុមប៉ូលិសពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពអាក្រាតកាយរបស់នារីម្នាក់នេះ។
នារីម្នាក់នេះ បើកឡានក្នុងស្ថានភាពស្រវឹងស្រា និងអាក្រាតកាយ
តាមសេចក្តីរាយការណ៍ពីប៉ូលិសបានឲ្យដឹងថា នាង Erin Holdsworth បានបើកឡានក្នុងល្បឿន206km/h។ ពេលដែលត្រូវបានប៉ូលិសបើកដេញតាម នារីម្នាក់នេះបានបង្កើនល្បឿន និងបើករត់គេច បង្កឲ្យមានការប្រដេញគ្នាមួយគួរឲ្យញាក់សាច់។
នាងត្រូវទទួលទោស ជាប់ក្នុងគុករយះពេល 18ខែ
មេប៉ូលិស លោក Jon Bokovitz បានឲ្យដឹងថា: “ពេលត្រូវបានចាប់ខ្លួន នាងស្លៀកតែក្រណាត់មួយផ្ទាំងតូច ដ៏ស្តើងមួយប៉ុណ្ណោះ។ នាងបង្ហាញពីការភ័យរំជួល និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានពេលដែលខិតខំបើកគេចពីឡានប៉ូលិស”។ Erin Holdsworth ត្រូវបានផាកពិន័យទឹកប្រាក់ចំនួន525 USD ជាមួយទម្ងន់ទោសជាប់ក្នុងគុករយះពេល 18ខែ ព្រោះសកម្មភាពរបស់ខ្លួននេះ៕
ដោយ៖ សិលាប្រភព៖ K14