ព្រះអើយ....!សុដន់មានតួនាទីបន្ថែមមួយទៀតហើយ...!
វិចិត្រករស្រីវ័យក្មេង ជនជាតិចិនម្នាក់ បានបង្ហាញរូបរាង គួរឲ្យស្រើបស្រាលរបស់ខ្លួន ក្នុងពេលនាងគូរគំនូរបុរាណមួយផ្ទាំង ដោយស្រាតខ្លួនទទេ ហើយបានយកជក់ មកគូរនៅលើសុដន់របស់នាង រំលេចជារូបភាពផ្សេងៗ បន្ទាប់មកទៅដេក លើផ្ទាំងសម្រាប់គូររូបភាព ដើម្បីផ្តិតយករូបភាព ដែលនាងបានគូរនៅលើសុដន់នោះ មកបំពេញបន្ថែមក្នុងគោលបំណង ធ្វើឲ្យផ្ទាំងរូបភាពបុរាណរបស់នាង កាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។
មានមតិជាច្រើនបានរិះគន់ និងងឿងឆ្ងល់អំពីមូលហេតុ ដែលនាងយកសុដន់ធ្វើជាឧបករណ៍ ជំនួយបន្ថែមដូច្នេះ។ ប៉ុន្តែ លោក Chengdu អតីតសាស្ត្រាចារ្យសម្របសម្រួល របស់វិទ្យាស្ថានវិចិត្រសិល្បៈ ស៊ីឈួន បានបង្ហាញពីមតិយោបល់ផ្ទាល់ របស់លោកតាមការសម្ភាសន៍មួយ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅនេះថា វាជាគំនិតច្នៃប្រឌិតថ្មីមួយ ផ្ទាល់ខ្លួនរបស់នាង ដោយនាងបានផ្សារភ្ជាប់ខ្លួន ទៅនឹងសិល្បៈនៃការគូររូប៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល