រឿងដែលសើចមិនចេញ យំក៏មិនកើតនេះបានកើតឡើង នៅសណ្ឋាគារមួយឯ Los Angelesសហរដ្ឋអាមេរិច។
បុរសម្នាក់ បានយកសំណល់អាហារ ដែលគាត់បានបរិភោគហើយ ចោលខាងក្រៅបន្ទប់ ក្នុងស្ថានភាពមិនស្លៀកអ្វីទាំងអស់។ មុននឹងចេញមកក្រៅ គាត់ក៏បានងាកឆ្វេងស្តាំមើលថាមានមនុស្សផងដែរ។ ពេលប្រាកដថា មិនមានមនុស្សហើយ គាត់ក៏បានចេញមកក្រៅបន្ទប់ហើយទាញទ្វារបិទ។
ពិតជាថ្ងៃស៊យរកលេខដាក់គ្មានរបស់គាត់ហើយ ព្រោះថាទ្វារដែលគាត់ទាញបិទនោះ ត្រូវបានជាប់ Lock ក្នុងពេលដែលគាត់នៅក្រៅបន្ទប់ស្រាតននលគោក គ្មានកូនសោរចាក់ចូលវិញ។ កត្តានេះ បានបង្ខំឲ្យគាត់ត្រូវចុះទៅខាងក្រោម កន្លែងទទួលភ្ញៀវដើម្បីសុំយកកូនសោរបន្ទប់ ក្នុងចំណោមក្រសែភ្នែកដ៏មានចម្ងល់ របស់មនុស្សជាច្រើននៅក្នុងសណ្ឋាគារ។
ពេលចុះទៅដល់ក្រោមកំពុងតែខ្មាស់គេផង ពេលសួរសុំយកកូនសោរបន្ទប់ ស្រាប់តែបុគ្គលិកទទួលភ្ញៀវ បានសួរគាត់ថា មានក្រដាសស្នាមអ្វីអត់ ដូចជាប័ណ្ណបើកបរ ដែលធ្វើឲ្យបុរសនោះតបជាសំណួរទៅវិញថា តើខ្ញុំអាចមានប័ណ្ណបើកបររឺទេក្នុងស្ថានភាពអាក្រាតកាយបែបនេះ?
ដោយ៖ សិលាប្រភព៖ VE