ភាពយន្ត ៖ ភាពចម្រុះពណ៌ដែលមាននៅក្នុងខ្សែភាពយន្តថ្មី និងទើបតែមកដល់ Trolls នោះ នឹងនាំ​អារម្មណ៍អស់លោកអ្នកអោយស្គាល់ពីអ្វីដែលជាភាពប្លែក អស្ចារ្យ និងសប្បាយរីករាយផ្ទាល់តែម្តង ។ 

/

/

ភាពយន្ត Trolls របស់ផលិតកម្ម DreamWorks ជាភាពយន្តកំប្លែងព្រឺរោម ពេញដោយការផ្សងព្រេង មិនគួរអោយជឿ និងចម្រៀងដ៏អស្ចារ្យ។ សម្គាល់តាមរយៈសក់ប្លែក ចម្រុះពណ៌ និងមានវេទមន្ត ពួក Trolls ជាពួកសប្បាយរីករាយ ជាភាវៈសប្បាយជាងគេ ពេលច្រៀងចម្រៀង។ តែពិភពឥន្ធនូ និងនំរបស់ពួកគេ បានកែប្រែជារៀងរហូត ពេលមេពួកគេ Poppy ( ដោយ Anna Kendrick) ខណៈ Branch (ដោយ Justin Timberlake) ចាប់ផ្តើមបេសកកម្មសង្គ្រោះ ពិភពតែមួយដ៏ឆ្ងាយរបស់នាង ដែលនាងស្គាល់។ ធានាថាមិនខកបំណង ព្រោះមានគ្រប់ឧជារស នៃជីវិត ដែលផ្នត់គំនិតចម្បងនោះគឺ ភាពវិជ្ជមាននិងសប្បាយរីករាយ Trolls នឹងធ្វើឲ្យអស់លោកអ្នក ប្លែកភ្នែក ប្លែកអារម្មណ៍ជាក់ ជាមិនខាន ខណៈមានការចាក់បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបៗ លក្ខណៈ 3D និង 4DX ថែមទៀតផង។ 

/

/

អ្វីដែលរឹតតែអស្ចារ្យ និងអធឹកអធម នោះគឺថា កាលពីវេលាល្ងាចថ្ងៃទី ៨ វិច្ឆិកា កន្លងទៅនេះ មាន កម្មវិធីផ្លូវការនិងជាពិសេសនៅឯរោងភាពយន្ត Major Cineplex By Cellcard ដែលជាកម្មវិធីចាក់ បញ្ជាំងផ្លូវការ ខ្សែភាពយន្ត Trolls តួយ៉ាង មិនសិល្បៈករ សិល្បៈការិនីជាច្រើន ចូលរួមយ៉ាងច្រើន កុះករ មិនត្រឹមតែប៉ុណ្ណោះ ក៏មានបងប្អូននិយមចូលចិត្តនិងទស្សនាកុន បានចូលរួមយ៉ាងច្រើន សន្ធឹកសន្ធាប់ដូចគ្នាដែរ ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។

/
/
/