រដ្ឋវិចតូរីយ៉ា ដែលមានចំនួនប្រជាជនច្រើនបំផុតទី ២ នៃប្រទេសអូស្រ្តាលី បានរាយការណ៍កាលពីថ្ងៃពុធ (២២ កក្កដា) ថា មានអ្នកស្លាប់ថ្មីចំនួន ២ នាក់ ដោយសារវីរុសនេះ ហើយបានកើនឡើងខ្ពស់ជារៀងរាល់ថ្ងៃនូវករណីថ្មីចំនួន ៤៨៤ ករណី បើប្រៀបធៀបនឹង ៣៧៤ ករណី កាលពីថ្ងៃម្សិលមិញ។

/

លោកនាយករដ្ឋមន្រ្តី ​Premier Daniel បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងមែលប៊ន​ថា បុរសពីរនាក់អាយុ ៩០ ឆ្នាំ បានស្លាប់ទាំងយប់ ដោយសារវីរុសនេះ។

រដ្ឋាភិបាល រដ្ធ​ Victoria បានស្នើសុំឱ្យប្រជាជនពាក់ម៉ាស់ នៅពេលពួកគេដើរចេញក្រៅផ្ទះ ឬពិន័យជាប្រាក់ បើពួកគេមិនគោរពតាម ហើយបានបង្ខំ អោយបិទផ្នែកខ្លះ ក្នុងរដ្ធ Victoria  រយៈពេល ៦ សប្តាហ៍នៅទីក្រុង Melbourne ផងដែរ ដំណាលគ្នានេះដែរ អ្នករស់នៅក្នុងទីក្រុងមែលប៊ន នឹងត្រូវពាក់ម៉ាស នៅពេលចេញទៅក្រៅ  ដើម្បីធ្វើឱ្យទីក្រុងក្លាយជាកន្លែងដំបូងគេ នៅក្នុងប្រទេសអូស្រ្តាលី ដែលតម្រូវឱ្យមានការពាក់ម៉ាស់ មុខជាសាធារណៈនៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីបន្ថយការរីករាលដាលនៃមេរោគ។

ប៉ុន្តែលោក Andrews បាននិយាយថា បានទាមទារ អោយមាន ការផ្លាស់ប្តូរអាកប្បកិរិយាបន្ថែមទៀតក្នុងទីសាធារណ:  បន្ទាប់ពីការវិភាគបានបង្ហាញថា មនុស្ស ៩ នាក់ក្នុងចំណោម ១០ នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ កូវិដ-១៩ ក្នុងរយៈពេលពីរសប្តាហ៍ មកហើយ រហូតដល់ថ្ងៃ ឣង្គារ ម្សិលមិញ (២១)ដោយពួកគេមិនបានដាក់អោយនៅដាច់ ពីគ្នារវាងអ្នកឈឺ និងស្វែងរកការធ្វើតេស្តិ៍រកមេរោគ។

ការផ្ទុះឡើងសារជាថ្មីនេះ បានធ្វើឱ្យអូស្រ្តាលី កាត់បន្ថយក្តីសង្ឃឹមនៃការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ខ្លួន ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia