បេក្ខភាពប្រធានាធិបតិបារាំងកាលពីថ្ងៃទី ២១ បានបញ្ចេញសកម្មភាពឃោសនារកសម្លេងឆ្នោតយ៉ាងខ្លាំងក្លាបំផុត នៅពេលថ្ងៃបោះឆ្នោតរៀបនឹងមកដល់។

លោកប្រធានាធិបតិកំពុងកាន់អំណាច Nicolas Sarkozy តំណាងអោយគណបក្ស The Union for a Popular Movement (French: Union pour un Mouvement Populaire, UMP)កាលពីថ្ងៃទី ២១ កន្លងទៅបានបញ្ចប់ការឃោសនារកសម្លេងឆ្នោតរបស់ខ្លួននៅទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង។

លោក Nicolas Sarkozy បានអំពាវនាវអ្នកគាំទ្ររបស់ខ្លួន អោយ និយាយចេញនូវអ្វីដែលខ្លួនចង់និយាយ និងជ្រើសរើស ប្រទេសបារាំងដែលរុករឿង និងមានអំណាច។

លោក Sarkozy ឡើងកាន់តំណែងជាប្រធានាធិបតិបារាំងតាំងពីឆ្នាំ ២០០៧។ បច្ចុប្បន្ន គាត់គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពពីររូបដែលត្រូវបានគេគាំទ្រច្រើនបំផុតនៅក្នុងការស្ទង់មតិមួយ។

បេក្ខជនមកពីគណបក្ស Socialist Party លោក Francois Hollande គឺជាគូប្រជែងខ្លាំងបំផុតរបស់លោក Sarkozy នៅក្នុងការបោះឆ្នោតនេះ។

អ្នកគាំទ្ររាប់រយនាក់ នៅតំបន់ Charleville-Mezieres ភាគខាងជើងប្រទេសបារាំង បានប្រមូលផ្ដុំគ្នាតាមដានស្ដាប់ការថ្លែងសុន្ទរកថារបស់លោក Francois Hollande។

ក្រុមសិស្សសាលានៅ Charleville-Mezieres កាន់បដាស្រែកគាំទ្រលោក Hollande ។

លោកស្រី Marine Le Pen បេក្ខភាពមកពីគណបក្ស Front National បានធ្វើទស្សនកិច្ចទៅកាន់កសិដ្ឋានមួយចំនួន នៅ Merdrignac ភាគខាងលិចប្រទេសបារាំង។

លោក Jean-Luc Melenchon(កណ្ដាល)តំណាងគណបក្សឆ្វេងនិយមមួយទៀត ដែលកំពុងប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះ។

បុគ្គលិករបស់គណបក្ស Europe Ecologie-Les Verts កំពុងស្ដាប់ទូរស័ព្ទ ក្បែរជញ្ជាំងដែលមានបិទរូបលោកស្រី Eva Joly អាយុ ៦៩ឆ្នាំ ជាបេក្ខនារីប្រធានាធិបតិបារាំង។

ខាងលើនេះគឺជាបេក្ខជន និងបេក្ខនារីដែលកំពុងប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតិបារាំង។ ការបោះឆ្នោតដែលធ្វើឡើងក្នុងថ្ងៃទី ២២ មេសានេះ មានការចូលរួមប្រកួតប្រជែងពីបេក្ខភាពចំនួន ១០រូប៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT