Taylor Swift តារាចំរៀងដែលទទួលបានការគាំទ្រជាខ្លាំងនោះ ថ្មីៗនេះត្រូវបានគេស្វាគមន៍យ៉ាងល្អ ដែលយើងនឹកស្មាន មិនដល់ឡើយ ធ្វើអោយនាងរំភើបជាខ្លាំង ។
ថ្មីៗនេះនៅឯ Rhode Island ដែលជាទីកន្លែងដែលផ្ទះវីឡាដ៏ធំរបស់ Taylor Swift មានទីតាំងនៅទីនោះ មានម្ចាស់កសិដ្ឋានម្នាក់ បានធ្វើការស្វាគមន៍ Taylor Swift យ៉ាងកក់ក្តៅបន្ទាប់ពីដឹងថា នាងរើមកនៅទីនេះវិញ ។ ម្ចាស់កសិដ្ឋាននោះមានឈ្មោះថា Richard Manfredi បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Taylor ជាមួយនិងការកាត់តំរិម ចំការពោតរបស់គាត់អោយចេញជាពាក្យថា Welcome Taylor ដែលយើងអាចឃើញបាន នៅពេលថតពីលើ ។
ជាមួយគ្នានោះដែរ Taylor Swift ក៏បានបរិច្ចាកប្រាក់ផ្ទាល់ខ្លួនរបស់នាង សាងសង់មជ្ឈមណ្ឌលសិក្សាមួយកន្លែងនៅឯ Rhode Island នោះមានឈ្មោះថា Taylor Swift Education Center ។នៅទីនោះ នឹងផ្តល់ឱកាសអោយក្មេងៗ សិស្សានុសិស្សនិងអ្នកមានចំណាប់អារម្មណ៍ ខាងតន្រ្តី Country មកសិក្សា ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14