លោក Li Jianli ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយូរ បន្ទាប់ពីគាត់ត្រូវបានវាយប្រហារដោយក្រុមបាតុករប្រឆាំងជប៉ុន កាលពីខែមុន ដែលកំហុសតែមួយរបស់គាត់(ប្រសិនចាត់ទុកជាកំហុស) គឺបើកបររថយន្ដជប៉ុន។

ជនរងគ្រោះ Li Jianli នៅពេលនេះ ហាក់ដូចមិនអាចនិយាយអ្វីបាន ក្រៅតែពី ឆ្លើយបាទ និងអរគុណ។ ប្រពន្ធរបស់ Li Jianli ត្រូវនិយាយជំនួសស្វាមីរបស់ខ្លួនជានិច្ច នៅពេលមានអ្នកមកសួរសុខទុក្ខ។
គួរបញ្ជាក់ថា កាលពីខែមុន លោក Li Jianli អាយុ ៥១ឆ្នាំ បានបើករថយន្ដដឹកប្រពន្ធតាមដងវិថីមួយក្នុងក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន ក៏ស្រាបតែត្រូវបានក្រុមបាតុករវាយប្រហារ នៅកណ្ដាលផ្លូវ បណ្ដាលអោយបែកលលាដ៍ក្បាល ចំណែករថយន្ដត្រូវខូចខាតទាំងស្រុង។

មូលហេតុតែមួយគត់ដែលនាំអោយមានការវាយប្រហារនេះ គឺដោយសារលោក Li Jianli បើកបររថយន្ដដែលផលិតនៅជប៉ុន ស្របពេលដែលប្រជាជនកំពុងតវ៉ា ប្រឆាំងជប៉ុន ទាក់ទិននឹងបញ្ហាជម្លោះទឹកដីរវាងចិន និងជប៉ុន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE